ព័ត៌មានអន្តរជាតិ

រុស្សី នឹងបើកការស៊ើបអង្កេតករណី ដែលអាមេរិកអាចមានការពាក់ព័ន្ធទៅ នឹងសកម្មភាពភេវរកម្មនៅក្នុងទីក្រុងមូស្គូ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា អ៊ុយក្រែន និងពួកអ្នកគាំទ្រលោកខាងលិច ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម
នៅលើដីរុស្ស៊ីក្រោយពេលដែលមានការត្អូញត្អែរពីសមាជិកសភា និងឥស្សរជនសាធារណៈកាលពីសប្តាហ៍មុន។

ស្ថាប័នអនុវត្តច្បាប់បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងឆ្ពោះទៅមុខជាមួយនឹងការស៊ើបអង្កេតតាមនីតិវិធី បន្ទាប់ពីពិនិត្យមើលការចោទប្រកាន់ដំបូង។

ការអះអាងដំបូងដែលគណៈកម្មាធិការបានបញ្ជាក់ថា ទទួលបានកាលពីថ្ងៃពុធសប្តាហ៍មុន បានកំណត់អត្តសញ្ញាណជនជាតិអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថាបានជំរុញឱ្យមានការវាយប្រហារជាច្រើនលើដីរុស្ស៊ី
នេះកើតឡើងហើយ ទីភ្នាក់ងារនេះកំពុងស្វែងរក អង្គការ ការផ្តល់ហិរញ្ញប្បទាន និងការប្រព្រឹត្តអំពើភេរវកម្ម ដែលមានជាប់ពាក់ព័ន្ធដោយប្រទេសទាំងនោះ។

គួរឲ្យដឹងដែរថាមនុស្សជាង១៤០នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ និងការដុតបំផ្លាញនៅខាងក្រៅទីក្រុងមូស្គហើយ ក្រុម​រដ្ឋអ៊ីស្លាម​ដែល​មាន​មូលដ្ឋាន​នៅ​អាហ្វហ្គានីស្ថាន (IS ដែល​ជា​អតីត​ក្រុម ISIS)
បាន​អះអាង​អំពីផែនការ​សម្រាប់​ការ​វាយ​ប្រហារនេះប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរុស្ស៊ីបានអះអាងថា បានរកឃើញភ័ស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែន ដែលផ្ទុយទៅនឹងការធានារបស់សហរដ្ឋអាមេរិក
ដែលថាទីក្រុងគៀវមិនអាចនៅពីក្រោយការវាយប្រហារនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top