គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានលើកឡើងថា បរទេសនឹងមិនបញ្ជូនកងទ័ពរបស់ពួកគេទៅអ៊ុយក្រែន មុនពេលបញ្ចប់ជម្លោះនោះទេ។ លោក Kuleba បានលើកឡើងថា “រហូតដល់ចុងបញ្ចប់នៃជម្លោះប្រដាប់អាវុធ នៅក្នុងទឹកដីនៃអ៊ុយក្រែន ប្រទេសបរទេសនឹងមិនដាក់ពង្រាយកងទ័ពរបស់ពួកគេនៅក្នុងទឹកដីនៃរដ្ឋរបស់យើងនោះទេ” ។ លោកបានកត់សម្គាល់ថា ភាគីអ៊ុយក្រែនកំពុងស្នើសុំដៃគូរបស់ខ្លួនសម្រាប់អាវុធ មិនមែនសម្រាប់ការបញ្ជូនទាហានរបស់ពួកគេនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
អាមេរិក៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ អឹម អេស អិន បានប្រាប់ឲ្យដឹងថា លោកបានស្ងៀមស្ងាត់ចំពោះបញ្ហានេះ ប៉ុន្តែគ្មានការងឿងឆ្ងល់ទេថា សង្រ្គាមប្រទេសរុស្ស៊ី នៅប្រទេសអ៊ុយក្រែន ដែលបន្តអស់រយៈពេលជិត ១៦ ខែ គឺជាការគិតមមៃសម្រាប់លោក Elon Musk ។ ជម្លោះបានចាប់ផ្តើមដោយការលុកលុយអ៊ុយក្រែនដោយរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជំរុញឲ្យសហគ្រិនមហាសេដ្ឋីរូបនេះ ស្ថិតក្នុងឆាកភូមិ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានថ្លែងថា យន្តហោះចម្បាំង F-16 ដែលផលិត ដោយសហរដ្ឋអាមេរិក អាចផ្ទុកអាវុធនុយក្លេអ៊ែរ ហើយបានព្រមានថា ការផ្គត់ផ្គង់នេះសម្រាប់ទីក្រុង គៀវ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានស្ទាក់ចាប់មីស៊ីលបាញ់បានរយៈចម្ងាយឆ្ងាយ ហៅថា Storm Shadow ចំនួន២គ្រាប់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយចក្រភពអង់គ្លេស ។ ក្រសួងក៏បានឲ្យដឹងរថា ខ្លួនបានស្ទាក់ចាប់មីស៊ីល HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី បានកំណត់ នឹងមានផែនការដាក់ ពង្រាយអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស្ស ដែលមេដឹកនាំ របស់ពួកគេបានថ្លែងដូច្នេះថា ក្បាលគ្រាប់បាននឹង កំពុងដំណើរ ការរួចហើយ នៅក្នុង ការដាក់...
ប៉េកាំង៖ សភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសមាជិកព្រឹទ្ធសភារបស់ខ្លួន បានអនុម័តកាលពីថ្ងៃពុធនូវសេចក្តីព្រាងច្បាប់មួយ ស្តីពីការបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធនៅអឺរ៉ុប (CFE) ។ កាលពីថ្ងៃទី១០ ខែឧសភាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់សេចក្តីព្រាងច្បាប់ ស្តីពីការបដិសេធសន្ធិសញ្ញា CFE ទៅកាន់សភាជាន់ទាបនៃសភា។ អង្គជំនុំជម្រះ បានអនុម័តច្បាប់ ស្តីពីការបដិសេធ នៃសន្ធិសញ្ញានេះក្នុងវគ្គមួយនៅថ្ងៃទី១៦ ខែឧសភា។...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឃ្លាតឆ្ងាយពីការលុកលុយចូលប្រទេសរុស្ស៊ី ហើយទីក្រុងម៉ូស្គូបានបញ្ជាក់ថា ខ្លួនបានបញ្ចប់ដោយការកម្ចាត់ក្រុមបះបោរប្រដាប់អាវុធដែលបានចូលពីអ៊ុយក្រែន ។ ផ្នែកខ្លះនៃតំបន់ព្រំដែននៃទីក្រុង Belgorod បានរងការវាយប្រហារកាលពីថ្ងៃចន្ទ នៅក្នុងការវាយឆ្មក់ឆ្លងព្រំដែន ដ៏ធំបំផុតមួយចាប់តាំងពីប្រទេសរុស្ស៊ី ដែលបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពីឆ្នាំមុន ។ ក្រោយមករុស្ស៊ី បានបញ្ចេញរូបភាព នៃរថយន្តយោធាលោកខាងលិច ដែលត្រូវបានគេបោះបង់ចោល...
ម៉ូស្គូ ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 ដើម្បីការពារការ រំលោភព្រំដែនរដ្ឋ ដោយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររបស់កងទ័ពអាកាស សហរដ្ឋអាមេរិកពីរគ្រឿង ដែលហោះហើរលើសមុទ្របាល់ទិក ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា យោធាបានការពារ ការរំលោភព្រំដែនណាមួយ ដោយយន្ត ហោះអាមេរិក ហើយ “ការហោះហើររបស់យន្តហោះចម្បាំងរុស្ស៊ី ត្រូវបានអនុវត្តយ៉ាងតឹងរឹង...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនកំពុងប្រយុទ្ធនឹងការលុកលុយ ឆ្លងព្រំដែនដោយក្រុមអ្នកបំផ្លិចបំផ្លាញ បានផ្ទុះឡើងតាមព្រំដែនពីអ៊ុយក្រែន ក្នុងអ្វីដែលមើលទៅដូចជាការវាយប្រហារ ដ៏ធំបំផុតមួយចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពី១៥ខែមុន ។ លោក Vyacheslav Gladkov អភិបាល នៃតំបន់ Belgorod...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា “ការពង្រីកដោយមិនប្រុងប្រយ័ត្ន” របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់ការសន្ទនាធម្មតាបន្ថែមទៀត ស្តីពីសន្តិសុខអឺរ៉ុប។ នៅពេលអង្គការណាតូ កំពុងពង្រីកនៅទិសខាងកើត ខាងជើង និងទិសដៅផ្សេងទៀត ប្លុកនេះកំពុង “ស្រូបយកប្រទេសអព្យាក្រឹតស្ទើរតែទាំងអស់” លោក Lavrov បានឲ្យដឹងក្នុងអំឡុងសន្និសីទខ្លីមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីបេឡារុស្សលោក Sergei...