ផ្សេងៗ

លោក Putin៖ កងកម្លាំងនាវាជើងទឹករុស្សី នឹងទទួលបាននាវាថ្មីចំនួន៣០គ្រឿង ក្នុងឆ្នាំនេះ

AFP

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងជើងទឹករបស់ប្រទេសរុស្សីនឹងទទួលបាននាវាថ្មីចំនួន៣០គ្រឿងនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។

សេចក្តីប្រកាសដែលត្រូវបានអះអាងដោយប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងទៀតថានាវាទាំង៣០គ្រឿង គឺជានាវាចម្បាំងដែលមានច្រើនកម្រិតនិងច្រើនប្រភេទផ្សេងគ្នា។

គួរឲ្យដឹងដែរថាការថ្លែងការណ៍របស់លោក Putin បានធ្វើឡើងនៅអំឡុងពេលនៃក្បួនព្យុហយាត្រារបស់កងទ័ពជើងទឹកនៅទីក្រុង St. Petersburg​ដែលមានការបង្ហាញវត្តមានរបស់ នាវា៤៥ គ្រឿង នាវាមុជទឹក និងនាវាផ្សេងទៀតខណៈដែលទាហានប្រហែល៣០០០ នាក់ក៏បានចូលរួមក្នុងក្បួនដង្ហែនៅលើដីនេះផងដែរ។

ក្នុងនោះផងដែរប្រមុខរដ្ឋនិងតំណាងរដ្ឋាភិបាលអាហ្រ្វិកមួយ ចំនួនបានធ្វើជាសាក្សីក្នុងពិធីព្យុហយាត្រា កងទ័ពជើងទឹកនៅទីនោះផងដែរបន្ទាប់ ពីពួកគេបានចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទីពីរ ដែលបានធ្វើឡើងនៅថ្ងៃទី ២៧និង២៨ ខែកក្កដាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top