ម៉ូស្គូ៖ ការិយាល័យប្រធានាធិបតីបារាំងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្យាថានឹង “ជៀសវាងការកើនឡើង កាត់បន្ថយហានិភ័យ និងរក្សាសន្តិភាព” នៅភាគខាងកើតអ៊ុយក្រែន ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ។ លោក ម៉ាក្រុង និងលោក ពូទីន បានព្រមព្រៀងគ្នាក្នុងការបន្តការងារក្នុងក្របខ័ណ្ឌនៃទម្រង់ Normandy ដោយផ្អែកលើការផ្លាស់ប្តូរ និងសំណើដែលធ្វើឡើងដោយអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ...
ម៉ូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាវាមុជទឹកប្រភេទ Kilo-class របស់កងទ័ពជើងទឹករុស្ស៊ី បានឆ្លងកាត់ច្រកសមុទ្រ Bosphorus របស់ប្រទេសតួកគី កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើដំណើរទៅកាន់សមុទ្រខ្មៅ។ នាវាមុជទឹក Kilo-class Rostov-Na-Donu បានចូលទៅក្នុងច្រកសមុទ្រប្រវែង ៣០គីឡូម៉ែត្រពីសមុទ្រ Marmara របស់ប្រទេសតួកគី ហើយឆ្ពោះទៅសមុទ្រខ្មៅ នេះបើយោងតាម Sozcu daily...
បរទេស ៖ មន្ត្រីអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ីបានប្រមូល ផ្តុំប្រហែល 70% នៃសមត្ថភាពយោធា ដែលត្រូវការសម្រាប់ការ លុកលុយពេញលេញលើ អ៊ុយក្រែនក្នុងប៉ុន្មាន សប្តាហ៍ខាងមុខនេះ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីដែលមិនបញ្ចេញ ឈ្មោះបាននិយាយថា ផ្ទៃដីនេះត្រូវបានគេរំពឹងថា នឹងកក...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ឯកអគ្គរដ្ឋទូត នៃអង្គការសហប្រជាជាតិ (អ.ស.ប) របស់ប្រទេសរុស្សី លោក Vassily Nebenzia បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក មិនមានគម្រោងការណាមួយឈ្លានពានលើប្រទេសអ៊ុយក្រែន នោះទេ ។ លោកបានថ្លែងថា “ការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី នៅក្នុងទឹកដីរបស់យើងកំពុងធ្វើឱ្យសហការីលោកខាងលិច និងសហរដ្ឋអាមេរិក និយាយថានឹងមានសកម្មភាពយោធាដែលបានគ្រោងទុក...
បរទេស៖ ការដាក់ពង្រាយប្រព័ន្ធមីស៊ីលឡើងវិញ កំពុងប្រព្រឹត្តទៅជាផ្នែកមួយ នៃសមយុទ្ធយោធានាពេលខាងមុខ នៃរដ្ឋសហភាពរុស្សី និង ប្រទេសបេឡារុស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីជាផ្នែកមួយនៃការត្រួតពិនិត្យកងកម្លាំងប្រតិកម្ម នៃរដ្ឋសហភាព បានដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Pantsir-S និងប្រព័ន្ធកាំភ្លើងធំ AA ចំនួន 12...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា វាប្រាកដច្បាស់ថា សហរដ្ឋអាមេរិក មិនចង់ដោះស្រាយក្តីព្រួយបារម្ភសន្តិសុខ ដ៏ចម្បងរបស់ខ្លួននោះទេ ប៉ុន្តែបានបន្តចំហរទ្វារ សម្រាប់កិច្ចពិភាក្សាគ្នាបន្ថែមទៀត ក្នុងដំណើរជាប់គាំងជុំវិញ បញ្ហាប្រទេសអ៊ុយក្រែន។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ ដែលបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅជិតប្រទេសអ៊ុយក្រែននោះ នឹងមិនប្រញាប់ប្រញាល់ ធ្វើការសម្រេចបញ្ចប់នោះទេ...
បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនបានដាក់ឲ្យកងទ័ពអាមេរិក ចំនួន៨.៥០០ ឲ្យធ្វើការប្រុងប្រៀបខ្ពស់ ដើម្បីបញ្ជូនទៅកាន់តំបន់អឺរ៉ុបភាគខាងកើត ស្របពេលមានភាពតានតឹងកើនឡើង ជុំវិញការប្រមូលផ្តុំយោធារបស់រុស្ស៊ី នៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។ មន្ត្រីនាំពាក្យ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក John Kirby បានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មានថា “បទបញ្ជាឲ្យត្រៀមធ្វើការបញ្ជូន” នោះ...
បរទេស៖ ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទជំរុញបង្កើនការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងសម្ភារៈយោធានានា ទៅឲ្យតំបន់បំបែកខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ទន្ទឹមនឹងការធ្វើការជ្រើសរើសយ៉ាងសកម្ម នូវទាហានស៊ីឈ្នួលដើម្បីធ្វើការប្រយុទ្ធ នៅក្នុងជម្លោះដែលកំពុងតែប្រព្រឹត្តទៅ។ ការអះអាងដែលធ្វើឡើង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ យោធារបស់ទីក្រុងគៀវ នាថ្ងៃសុក្រនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី...
បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស នឹងប្រារព្ធធ្វើសហសមយុទ្ធយោធា នៅក្នុងខែកុម្ភៈ ស្របពេលមានភាពតានតឹង កំពុងតែកើនកម្តៅខ្លាំងឡើង រវាងលោកខាងកើត និងលោកខាងលិច ជុំវិញរឿងប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ី ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ របស់ប្រទេសបេឡារុស នាពេលថ្មីៗនេះ បានធ្វើឲ្យលោកខាងលិចនិងទីក្រុងគៀវ មានក្តីព្រួយបារម្ភ ដោយប្រមូលផ្តុំកងទ័ពនៅជិតព្រំដែន នៃប្រទេសអ៊ុយក្រែន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប៉ូឡូញ នាពេលថ្មីៗនេះ បានព្រមានថា អឺរ៉ុបខិតចូលទៅជិតសង្គ្រាមខ្លាំងឡើង ជាងពេលណាៗទាំងអស់ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ស្របពេលដែលរុស្ស៊ី បានផ្តល់ការវាយតម្លៃដ៏អាក្រក់ ចំពោះកិច្ចប្រឹងប្រែងការទូត នៅក្នុងសប្ដាហ៍នេះ ដើម្បីរំសាយភាពតានតឹង ជុំវិញបញ្ហាអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបាននិយាយប្រាប់ថា វាកំពុងតែឈានដល់ទីបញ្ចប់ ទន្ទឹមនឹងការព្យាយាម ជំរុញលោកខាងលិច ឲ្យរារាំងប្រទេសអ៊ុយក្រែន មិនឲ្យចូលរួមជាសមាជិក របស់អង្គការសម្ពន្ធមិត្តយោធា ណាតូ...