បរទេស៖ រលកនៃរបាយការណ៍ ប្រឆាំងរុស្ស៊ី ពីមុនបានលេចចេញ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ដោយព្យាយាមបន្ទោសទីក្រុងម៉ូស្គូ ចំពោះការកើនឡើងនៃតម្លៃឧស្ម័ននៅអឺរ៉ុប នាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកបដិសេធ ការចោទប្រកាន់របស់អាមេរិក...
បរទេស៖ យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី ត្រូវបានបាញ់សាកល្បងដោយជោគជ័យ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរជាលើកដំបូង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលប្រភេទ Zircon ត្រូវបានបាញ់ចេញពីនាវាមុជទឹក Severodvinsk ហើយបានបាញ់ចំគោលដៅក្លែងក្លាយ (ដែលគេរៀបចំ) នៅក្នុងសមុទ្រ Barents ។...
វ៉ាស៊ីនតោន ៖ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានរៀបចំជុំទីពីរ នៃការសន្ទនាស្ថិរភាព យុទ្ធសាស្ត្រទ្វេភាគី របស់ពួកគេ នៅទីក្រុងហ្សឺណែវប្រហែលពីរខែ បន្ទាប់ពីកិច្ចប្រជុំលើកដំបូង របស់ភាគីទាំងពីរ នៅទីក្រុងប្រទេស ស្វីស នៅថ្ងៃទី២៨ ខែកក្កដា ។ កិច្ចសន្ទនានេះដឹកនាំ ដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេស រុស្ស៊ី លោក Sergey Ryabkov...
បរទេស ៖ ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ កំពុងតែគ្រោងបញ្ជូនចំណី អាហារនិងឱសថ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ជាជំនួយ មនុស្សធម៌ ឲ្យបានឆាប់បំផុត នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន RIA ដែលដកស្រង់សម្តីក្រសួង ការបរទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ។ ប្រទេសបរទេសនានា បានទទួលស្គាល់ការបង្កើត រដ្ឋាភិបាលថ្មី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយភាពប្រុងប្រយ័ត្ននិងការអាក់អន់ចិត្ត...
បរទេស ៖ ប្រទេសរុស្ស៊ី នៅចុងឆ្នាំនេះ នឹងបញ្ជូនបន្ថែមនូវរថក្រោះថ្មីចំនួន៣០គ្រឿង ឲ្យដល់មូលដ្ឋានយោធារបស់ខ្លួនមួយ នៅក្នុងប្រទេស តាជីហ្គីស្ថាន ដែលមានព្រំដែន ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត រុស្ស៊ី Interfax ។ ទីក្រុងមូស្គូ នាពេលថ្មីៗ នេះ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសតាជីហ្គីស្ថាន និងបានពង្រីកចំនួន ឧបករណ៍...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យផ្លូវការ និងឆ្លើយតបបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ី បានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១៨.៩៨៥នាក់ ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លង នៅទូទាំងប្រទេសសរុប កើនឡើងដល់ ៦.៩៥៦.៣១៨នាក់ ។ ទន្ទឺមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងពី...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា នាវាចម្បាំងរបស់កងទ័ពជើងទឹក រុស្ស៊ីចំនួន ២ គ្រឿងបានចូលចត នៅកំពង់ផែ Bandar Anzali ភាគខាងជើង ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមក្នុងការប្រកួត យោធាអន្តរជាតិមួយនេះ។ នាវាចម្បាំងរុស្ស៊ីដែលមានសមាជិក នាវិកសរុបចំនួន ១០៦ នាក់នៅលើនោះនឹងចូលរួម ក្នុងការប្រកួតលើកទី ៦ នៃការប្រកួត...
បរទេស៖កងទ័ពមកពីប្រទេសរុស្ស៊ី ប្រទេសតាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន បានប្រើប្រាស់កាំភ្លើង ឧបករណ៍បាញ់ភ្លើងនិងប្រព័ន្ធបាញ់មីស៊ីលពីដីទៅអាកាស នៅក្នុងសមយុទ្ធយោធា ដែលបានចប់នៅថ្ងៃអង្គារនេះ ស្ថិតនៅចម្ងាយត្រឹមតែ២០គីឡូម៉ែត្រពីព្រំដែនតាហ្ស៊ីគីស្ថានប៉ុណ្ណោះ។ ទីក្រុងមូស្គូនិងសម្ពន្ធមិត្តសម័យសូវៀតស្ថិតនៅអាស៊ីកណ្ដាល បានប្រារព្ធធ្វើសមយុទ្ធយោធាចំនួនពីរផ្សេងគ្នា ស្ថិតនៅជិតប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងខែនេះ ស្របពេលដែលពួកបះបោរតាលីបង់ វាយដណ្ដើមយកខេត្តភាងខាងជើងប្រទេសភាគច្រើន ដែលជាប់នឹងតំបន់អាស៊ីកណ្ដាល។ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសតាហ្ស៊ីគីស្ថាន លោក Sherali Mirzo បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅកន្លែងធ្វើសមយុទ្ធយោធានោះថា សមយុទ្ធយោធាទាំងនេះ...
ម៉ូស្គូ ៖ សាជីវកម្មអវកាសរដ្ឋរុស្ស៊ី Roscosmos បានឲ្យដឹងថា ម៉ូឌុលអវកាស របស់រុស្ស៊ី Nauka (វិទ្យាសាស្ត្រ) ត្រូវបានដាក់ឱ្យដំណើរ ការដោយជោគជ័យ ពី Baikonur Cosmodrome នៅកាហ្សាក់ស្ថាន ទៅស្ថានីយអវកាស អន្តរជាតិ (ISS) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ Roscosmos...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា ខ្លួនបានសាកល្បង ដោយជោគជ័យ នូវប្រព័ន្ធ S-500 Prometheus របស់ប្រទេស ដែលត្រូវបានបង្កើតឡើង ដើម្បីស្ទាក់ចាប់យន្តហោះ និងមីស៊ីល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា ប្រព័ន្ធការពារមីស៊ីល S-500 ត្រូវបានបាញ់...