ព័ត៌មានអន្តរជាតិ
ការសម្រេចចិត្តរបស់ រដ្ឋាភិបាលអង់គ្លេសជីករ៉ែធ្យូងថ្ម Cumbria បង្កភាពដ៏ចម្រូងចម្រាស អាចត្រូវពិនិត្យក្នុងតុលាការ
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការប្រយុទ្ធគ្នាផ្នែកច្បាប់កំពុងផ្ទុះឡើង ជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុម័តអណ្តូងរ៉ែធ្យូងថ្មថ្មីដំបូងគេ របស់ចក្រភពអង់គ្លេស ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ភ្លាមៗបន្ទាប់ពីវាបានដាក់សម្ពាធ ដល់ប្រទេសផ្សេងទៀតឲ្យបោះបង់ ចោលឥន្ធនៈហ្វូស៊ីលដែលបំពុល។ រដ្ឋាភិបាលបាននិយាយថា អណ្តូងរ៉ែធ្យូងថ្មត្រូវគ្នានឹង ការសន្យាអាកាសធាតុ ប៉ុន្តែអ្នកធ្វើយុទ្ធនាការអះអាងថា ធ្យូងថ្មនឹងត្រូវប្រើសម្រាប់ឧស្សាហកម្ម ដែកគួរតែទុកចោលក្នុងដី ដើម្បីទប់ទល់នឹងការឡើងកម្ដៅផែនដី និងការថ្កោលទោសអន្តរជាតិ។ Friends of...