សេដ្ឋកិច្ច
តើក្រុមហ៊ុន សំណង់កំពូលទាំង១០ក្នុងពិភពលោក ស្ថិតនៅប្រទេសណាខ្លះ និងមានលុយច្រើនកម្រិតណា?
អន្តរជាតិៈ វិស័យសំណង់គឺជាវិស័យអាទិភាពដ៏ធំមួយ ដែលជួយក្រែប្រែមុខមាត់ និងលើកសោភ័ណភាពមិនថាទីក្រុង ឬទីជនបទនានាទូទាំងពិភពលោក ឱ្យស្រស់ឆើតឆាយទៅតាមសម័យកាលជឿនលឿន។ វិស័យនេះបានរីកចម្រើនខ្លាំងបំផុត នៅក្នុងសតវត្សរ៍ទី២១នេះ ហើយកំពុងតែបន្តរីកចម្រើនឥតឈប់ឈរ។ ក្រុមអ្នកជំនាញបានព្យាករថា ទីផ្សារសាងសង់ទូទាំងពិភពលោក អាចនឹងឈានដល់ទំហំ១០,៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៣។ ក្រៅពីការបំពេញតម្រូវការសាងសង់ជាមូលដ្ឋានបំផុតក្នុងពិភពលោក ក្រុមហ៊ុនសំណង់នានាមិនថាតូច ឬធំកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចរបស់យើងទូទាំងពិភពលោក។ ទោះបីឧស្សាហកម្មសំណង់ធំបំផុត ក្នុងពិភពលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយទំហំចំណាយ ដល់ទៅប្រមាណ១,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនសំណង់ជាច្រើន ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗបំផុត...