ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២២ថា ទិន្នន័យ ពីសកលវិទ្យាល័យ Johns Hopkins University បានបង្ហាញថា នៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ កើនដល់ជាង៩០០.០០០នាក់ ហើយគិតត្រឹមថ្ងៃសុក្រ ។ យោងតាមទិន្នន័យសរុប ដែលបានរាប់នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺលើសពី៧៦,២លាននាក់...
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការធ្វើនយោបាយ លើបញ្ហាប្រភពដើម នៃជំងឺកូវីដ ១៩ ដោយបានច្រានចោលការចោទប្រកាន់ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា មេរោគនេះចេញពី មន្ទីរពិសោធន៍ជីវរបស់ចិនថា គ្មានមូលដ្ឋាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសចិនបានដាក់ការសង្ស័យទ្វេដងលើទ្រឹស្តីរបស់ខ្លួនដោយចោទថា វីរុសកូរ៉ូណា អាចត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍កងទ័ពអាមេរិក។...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា កងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យោធារបស់សហរដ្ឋចំនួន ១៨នាក់ទៀត និងជនស៊ីវិល ដែលមានការពាក់ព័ន្ធ នៅក្នុងទឹកដីកូរ៉េខាងត្បូង បានតេស្តឃើញ វិជ្ជមានជំងឺកូវីដ-១៩ ។ កងទ័ព USFK បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយថា...
បរទេស ៖ វីរុសកូរ៉ូណា ដែលបំលែងខ្លួនថ្មី លើសមុនទ្វេដង ហើយ ៧៧១ នាក់ ផ្សេងទៀត ត្រូវបានរកឃើញនៅក្នុងសំណាក ដែលប្រមូលបានពីរដ្ឋចំនួន ១៨ ទូទាំងប្រទេសឥណ្ឌា ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោសំណាកចំនួន ១០៧៨៧...