ព័ត៌មានអន្តរជាតិ
ចិន ចាប់ថ្នាំវ៉ាក់សាំងកូវីដ១៩ បានចំនួន ១ពាន់លានដូស
បរទេស៖មន្ត្រីសុខាភិបាលនៅក្នុងប្រទេសចិន បាននិយាយប្រាប់ថា ខ្លួនបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាជនក្នុងប្រទេសខ្លួន បានចំនួនជាង១ពាន់លានដូសហើយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ គណៈកម្មការសុខាភិបាលជាតិចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយប្រាប់ថា ខ្លួនបានធ្វើការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ បានចំនួន១.០១០.៤៨៩.០០០ដូស ហើយគណៈកម្មការនេះ បាននិយាយប្រាប់កាលពីថ្ងៃសុក្រថា ថ្នាំវ៉ាក់សាំងកូវីដ១៩ ត្រូវបានផ្តល់ឲ្យបានចំនួន៩៤៥លានដូស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ...