ព្រឹត្តិការណ៍
ខួបអនុស្សាវរីយ៍ ១៥ឆ្នាំ នៃដំណើរការអាជីវកម្ម ភោជនីយដ្ឋានវ័នម៉រ “ភោជនីយដ្ឋានខ្មែរ អភិរក្ស និងផ្សព្វផ្សាយ ម្ហូបខ្មែររហូតដល់ ១៥ឆ្នាំ”
ភ្នំពេញ ៖ ថ្មីៗនេះ ភោជនីយដ្ឋានវ័នម៉រ ដែល ជាភោជនីយដ្ឋានម្ហូបខ្មែរពេញនិយម ពីសំណាក់មហាជន កំពុងអបអរនូវវឌ្ឍនភាពរបស់ខ្លួន បន្ទាប់ពីដំណើរការពាណិជ្ជកម្មរបស់ខ្លួន អស់រយៈពេល ១៥ឆ្នាំមកហើយ ។ ភោជនីយដ្ឋានវ័នម៉រ បានប្រារព្ធកម្មវិធី “រីករាយខួបអនុស្សាវរីយ៍ ១៥ឆ្នាំ លើកស្ទួយអត្តសញ្ញាណម្ហូបខ្មែរ” ក្នុងចេតនាថ្លែងអំណរគុណ អតិថិជន ដែលបាននិងកំពុងបន្ដគាំទ្រ ទាំងម្ហូបអាហារ និងសេវាកម្ម...