សិល្បៈ និង កម្សាន្ត
ករណីបោះបង់សត្វចិញ្ចឹម ហាក់បីកើនឡើងខ្ពស់ នៅសិង្ហបុរី ក្រោយវិបត្តិកូវីដ-១៩
ករណីបោះបង់សត្វចិញ្ចឹម ហាក់បីកើនឡើងខ្ពស់នៅប្រទេសសិង្ហបុរី ក្រោយវិបត្តិកូវីដ-១៩ រាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២មក ខណៈក្នុងកំឡុងពេលកូវីដ-១៩ មានគ្រួសារជាច្រើនស្នើសុំ ក៏ដូចជាទិញសត្វយកទៅចិញ្ចឹម។ នេះបើយោងតាមការចុះផ្សាយរបស់ CNA។ មូលហេតុនៃការបោះបង់សត្វចិញ្ចឹមដូចជា សត្វសុនខ សត្វឆ្មាជាដើមនេះគឺមានច្រើនហេតុផលតែហេតុផលចម្បងៗមានដូចជា មិនមានអ្នកមើលថែទាំនៅផ្ទះ និងជាពិសេសគឺមិនមានលទ្ធផលក្នុងចិញ្ចឹមមើលថែឲ្យបានល្អ ព្រោះតែសេវាមើលថែសុខភាព ការបង្វឹក ក៏ដូចជាចំណីផ្សេងៗត្រូវការចំណាយខ្ពស់។ បើតាមអង្គការគាំពារជីវិតសត្វ Action for Singapore Dogs...