សិល្បៈ និង កម្សាន្ត

ករណី​បោះបង់​សត្វ​ចិញ្ចឹម​ ហាក់​បី​​កើន​ឡើង​ខ្ពស់ ​នៅ​សិង្ហបុរី​ ក្រោយ​វិបត្តិ​កូវីដ-១៩​

ករណី​បោះបង់​សត្វ​ចិញ្ចឹម​ ហាក់​បី​កើន​ឡើង​ខ្ពស់​នៅ​ប្រទេស​សិង្ហបុរី​ ក្រោយ​វិបត្តិកូវីដ-១៩ រាប់​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២២​មក​ ខណៈ​ក្នុង​កំឡុង​ពេល​កូវីដ-១៩ មាន​គ្រួសារ​ជា​ច្រើន​ស្នើ​សុំ​ ក៏​ដូចជា​ទិញ​សត្វយក​ទៅ​ចិញ្ចឹម​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ CNA។

មូលហេតុ​នៃ​ការ​បោះបង់​សត្វចិញ្ចឹម​ដូច​ជា​ សត្វ​សុនខ​ សត្វ​ឆ្មា​ជា​ដើម​នេះ​គឺ​មាន​ច្រើន​ហេតុ​ផល​តែ​ហេតុ​ផល​ចម្បងៗ​មាន​ដូច​ជា​ មិន​មាន​អ្នក​មើល​ថែទាំ​នៅ​ផ្ទះ​ និង​ជា​ពិសេស​គឺ​មិន​មាន​លទ្ធផល​ក្នុង​ចិញ្ចឹម​មើល​ថែ​ឲ្យ​បាន​ល្អ​ ព្រោះ​តែ​សេវា​មើល​ថែ​សុខភាព​ ការ​បង្វឹក​ ក៏ដូច​ជា​ចំណី​ផ្សេង​ៗ​ត្រូវ​ការ​ចំណាយ​ខ្ពស់​។

បើតាម​អង្គការ​គាំពារ​ជីវិត​សត្វ​ Action for Singapore Dogs​ បាន​ឲ្យ​ដឹង​ទិន្នន័យ​ស្នើ​សុំ​បោះបង់​សត្វ​ចិញ្ចឹម​បាន​កើន​ឡើង​ប្រហែល​ ២០-៣០% ជា​រៀងរាល់​ខែ​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២២រហូត​មក​។

គួរ​បញ្ជាក់​ផង​ដែរ​ នៅ​ប្រទេស​សិង្ហបុរី​ ក្នុង​ករណី​ដែល​គ្រួសារ​នីមួយៗ​ចង់​បោះ​បង់​សត្វ​ចិញ្ចឹម​របស់​ខ្លួន​គឺ​ត្រូវ​ស្នើ​សុំ​អង្គការ​គាំពារ​ជីវិត​សត្វ​ដើម្បី​មើល​ថែ​ជំនួស​ បើ​ក្នុង​ករណី​ពួក​បោះ​បង់​សត្វ​នោះ​នៅ​តាម​ផ្លូវ​អនាថា​ ម្ចាស់​សត្វ​នោះ​ប្រឈម​មុខ​នឹង​ជាប់​ទោស​រហូត​ទៅ​ដល់​១២ខែ​ ឬ​ពិន័យ​ជា​ទឹក​ប្រាក់​ ប្រមាណ​ជិត​៨.០០០$ ៕

Most Popular

To Top