អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា កន្លែងបញ្ចុះសពអាថ៌កំបាំងនេះ ត្រូវបានគេរកឃើញកាលឆ្នាំ១៩៩៩ ដំបូងឡើយធ្វើឲ្យអ្នកជំនាញ មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែទីនោះមានដាវ ខែល និងកញ្ចក់ ជាធម្មតាកន្លែង បញ្ចុះសពបុរសមានតែដាវ និងខែលដាក់ជាមួយសពទំាងនេះ ។ ការរកឃើញផ្នូរដែលមានអាយុ ២,០០០ ឆ្នាំដ៏អស្ចារ្យនៅលើកោះ Bryher នៅចក្រភពអង់គ្លេសរបស់ក្រុមអ្នកស្រាវជ្រាវនេះ...
នៅក្នុងវប្បធម៌ខ្មែរកាលណាគេនិយាយអំពី មុខព្រហ្ម ឬ ព្រហ្មភក្ត្រនេះ គេនឹងឃើញដល់មុខព្រហ្មរបស់ប្រាសាទបាយ័ន្តឯក្រុងអង្គរធំមុនគេ។ បើទោះជាមុខទាំង៤របស់កំពូលប្រាសាទបាយ័ន្តមិនបានតំណាងអោយព្រះព្រហ្មដូចដែលយើងយល់សព្វថ្ងៃក៏ដោយចុះ ប៉ុន្តែឥទ្ធិពលនៃរចនាប័ទ្មបាយ័ន្ត នៅតែបន្តមានមកដល់សព្វថ្ងៃនេះ នេះគឺការរក្សាកំពូលសំណង់អោយមាន មុខ៤ឬ ព្រហ្មមុខ៤ស្ថិតនៅផ្នែកខាងលើ។ ព្រហ្មមុខ៤នេះ ស្ថិតជាគូនឹងព្រះរាជាខ្មែរតរៀងមក តាំងតែអំពីរជ្ជកាលព្រះបាទជ័យវម៌្មទី៧នាសម័យអង្គរ រជ្ជកាលព្រះបាទចន្ទរាជានាសម័យលង្វែក តលុះមកដល់សម័យក្រុងចតុម្មុខមហានគរភ្នំពេញយើងនេះ។ ព្រះក្លស់សម្រាប់អង្គព្រះមហាក្សត្រ ជាក្លស់រំភាយ៣ជាន់ ពាសដោយសំពត់ពណ៌មាស មានរចនាក្បាច់ប្រណិត និងមានកំពូលស្រួចឡើងទៅលើដែលច្រើនសាងពីមាស លោហៈមានតម្លៃ...