ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវ រកឃើញអ្នកចម្បាំង សម័យបុរាណ ដែលមានអាយុ ២,០០០ ឆ្នាំ ជាមនុស្សស្រីលើកដំបូង

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា កន្លែងបញ្ចុះសពអាថ៌កំបាំងនេះ ត្រូវបានគេរកឃើញកាលឆ្នាំ១៩៩៩ ដំបូងឡើយធ្វើឲ្យអ្នកជំនាញ មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែទីនោះមានដាវ ខែល និងកញ្ចក់ ជាធម្មតាកន្លែង បញ្ចុះសពបុរសមានតែដាវ និងខែលដាក់ជាមួយសពទំាងនេះ ។

ការរកឃើញផ្នូរដែលមានអាយុ ២,០០០ ឆ្នាំដ៏អស្ចារ្យនៅលើកោះ Bryher នៅចក្រភពអង់គ្លេសរបស់ក្រុមអ្នកស្រាវជ្រាវនេះ ត្រូវបានកំណត់ថា ជាកម្មសិទ្ធិរបស់អ្នកចម្បាំងស្រីស្ថិតនៅយុគសម័យបុរាណ។ ការរកឃើញពីការវិភាគលើធ្មេញបានបង្ហាញពីប្រូបាប៊ីលីតេ ៩៦ ភាគរយថា អ្នកចម្បាំងដែលកប់នោះពិតជាមនុស្សស្រី ទោះបីមានការខូចទ្រង់ទ្រាយកម្រិតខ្ពស់នៃសារពាង្គកាយក៏ដោយ ក៏ការធ្វើតេស្តិ៍ DNA បានបង្ហាញថា មិនមានការសន្និដ្ឋានក្នុងអំឡុងពេលជីករុករកដំបូងឡើយ។

អដ្ឋិធាតុមានអាយុកាលតាំងពីឆ្នាំ ១០០ ដល់ ៥០០ មុនគ.ស បានផ្តល់ឲ្យអ្នកជំនាញ នូវការយល់ដឹងដ៏កម្រមួយអំពីជីវិត របស់ជនជាតិអង់គ្លេសបុរាណ និងលើកឡើងពីលទ្ធភាពដ៏ គួរឲ្យចាប់អារម្មណ៍ថា ស្ត្រីបានដើរតួយ៉ាងសកម្ម ជាងក្នុងការវាយឆ្មក់យោធា សូម្បីតែមុនពេលព្រះមហាក្សត្រិយានី ចម្បាំងដ៏ល្បីល្បាញ Boudicca បានដឹកនាំការបះបោរប្រឆាំងនឹងអាណានិគមរ៉ូម៉ាំងនៅឆ្នាំ ៦០ គ.ស.។

លោក Sarah Stark អ្នកជីវវិទូគ្រោងឆ្អឹងមនុស្ស នៅប្រវត្តិសាស្ត្រប្រទេសអង់គ្លេស បានផ្តល់មូលនិធិដល់ការសិក្សាបាននិយាយថា ការរកឃើញរបស់យើង ផ្តល់នូវឱកាសដ៏រំភើបមួយ ក្នុងការបកស្រាយឡើងវិញ នូវការបញ្ចុះសពដ៏សំខាន់នេះ ។ ពួកគេផ្តល់ភស្តុតាង នៃតួនាទីនាំមុខសម្រាប់ស្ត្រី ក្នុងសង្គ្រាមនៅលើយុគសម័យដែក Scilly។ វត្តមានទាំងដាវ និងកញ្ចក់បង្ហាញថា ស្ត្រីនោះមានឋានៈខ្ពង់ខ្ពស់ នៅក្នុងសហគមន៍របស់នាង ហើយទំនងជាដើរ តួជាអ្នកបញ្ជាក្នុងសង្គ្រាមក្នុង ស្រុក ដែលអាចដឹកនាំការវាយឆ្មក់លើក្រុមគូប្រជែង ។

ក្រុមមន្ត្រីបានចូលទៅក្នុង បច្ចេកទេសវិភាគជីវម៉ូលេគុល ត្រួសត្រាយ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ដើម្បីជួយកំណត់ភេទ របស់បុគ្គលតាមរយៈស្រោមធ្មេញ មានប្រូតេអ៊ីនភ្ជាប់ទៅនឹងក្រូម៉ូសូម X ឬ Y ។ គំនិតផ្តួចផ្តើម របកគំហើញនេះអាចជួយ ដល់ការពិនិត្យមើលផ្នូរបុរាណផ្សេងទៀត ឡើងវិញដោយប្រើដំណើរការដូចគ្នា ៕ ដោយ៖លី ភីលីព

Most Popular

To Top