បរទេស៖សហភាពអឺរ៉ុប កំពុងតែពិចារណាបង្កើតកងកម្លាំងយោធាចម្រុះមានចំនួន ដល់ទៅ៥.០០០នាក់ នៅត្រឹមឆ្នាំ២០២៥ ដើម្បីធ្វើកិច្ចអន្តរាគមន៍នៅក្នុង ពេលមានវិបត្តិ និងដោយមិនចំាបាច់ពឹងផ្អែក លសហរដ្ឋអាមេរិក នេះបើយោងតាមផែនការព្រាងមួយ។ យោងតាមឯកសារសម្ងាត់២៨ទំព័រ ចុះថ្ងៃទី០៩ ខែវិច្ឆិកា និងឃើញដោយកាសែត Reuters បានឲ្យដឹងថា សមត្ថភាពកងកម្លាំងដាក់ពង្រាយរហ័សសហភាពអឺរ៉ុបនោះ គួរតែបង្កើតឡើងពីផ្នែកនៃកងទ័ពជើងគោក អាកាសនិងជើងទឹក ដែលអាចចល័តរហ័ស ដោយផ្អែកលើវិបត្តិនានា។ ក្រុមរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍...
បរទេស ៖ សមាជិកសភាសហភាពអឺរ៉ុប បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប ត្រូវតែធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព និងចាប់ផ្តើម ការងារ លើកិច្ចព្រមព្រៀង វិនិយោគជាមួយកោះតៃវ៉ាន់ ហើយនេះជាទង្វើមួយ បង្កឲ្យចិនខឹង ស្របពេលមាន កិច្ចព្រមព្រៀង សហភាពអឺរ៉ុបនិងចិន ស្រដៀងគ្នានេះ ដែលធ្វើឡើងក្នុង ឆ្នាំ២០២០ កំពុងតែសាបរលាប ។...
បរទេស៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី បាននិយាយថា កិច្ចព្រមព្រៀងជំនួញ អូស្ត្រាលីនិងសហភាពអឺរ៉ុប នឹងផ្តល់មានផលប្រយោជន៍ ទាំងសងខាង និងអនុញ្ញាតឲ្យសមាជិកសហភាពអឺរ៉ុប មានវត្តមានកាន់តែខ្លាំងឡើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលទីក្រុងកង់ប៉េរ៉ា លុបចោលកិច្ចព្រមព្រៀងនាវាមុជទឹក ៤០ពាន់លានដុល្លារ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan នៅថ្ងៃពុធនេះ បានជំរុញសហភាពអឺរ៉ុប ឲ្យបោះជំហានទៅមុខ ជាមួយកិច្ចព្រមព្រៀងជំនួញ ដោយលោកបានមានប្រសាសន៍ថា...
បរទេស៖ សហរដ្ឋអាមេរិក ជាមួយកាណាដានិងន័រវេស នៅក្នុងពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ គឺជាផ្នែកនៃគម្រោង សហភាពអឺរ៉ុប ដែលរចនាបង្កើតឡើង ដើម្បីចល័តកងទ័ព នៅទូទៅតំបន់អឺរ៉ុប ឲ្យកាន់តែងាយស្រួលខ្លាំងឡើង។ ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមព្រៀងគ្នាអនុញ្ញាត ឲ្យប្រទេសចំនួន៣ ចូលក្នុងសហប្រតិបត្តិការ រចនាសម្ព័ន្ធអចិន្ត្រៃយ៍ ឬហៅថា គោលគំនិត PESCO ដែលជាកម្មវិធីដឹកនាំ ដោយហូឡង់...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ថែមប្រទេសអ៊ីស្រាអែល ចូលក្នុងបញ្ជីប្រទេសដែលពលរដ្ឋ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរ កំសាន្តនៅតំបន់អឺរ៉ុប ស្របពេលដែលអឺរ៉ុបស្វះស្វែងស្តារឡើងវិញ នូវការធ្វើដំណើរ និងស្រោចស្រង់ដំណើរទេសចរណ៍រដូវក្តៅ ពីបម្រាមកូវីដ១៩ធ្ងន់ធ្ងរ។ ការបើកទទួលភ្ញៀវទេសចរ អ៊ីស្រាអែលឡើងវិញនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលសហភាពអឺរ៉ុប កំពុងតែបែរទៅរកការបន្ធូរបន្ថយ បម្រាមបច្ចុប្បន្នរបស់ខ្លួន លើការធ្វើដំណើរមិនចាំបាច់ ពីប្រទេសដទៃនានា ដោយមានការលើកលែងតែមួយចំនួនតូច រួមមានប្រទេសនូវែលសេឡង់ និងអូស្ត្រាលីប៉ុណ្ណោះ។...
បរទេស ៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានថ្កោលទោសប្រទេសចិន ពីបទបង្កគ្រោះដល់សន្តិភាពនៅដែន សមុទ្រចិនខាងត្បូង និងបានជំរុញឲ្យភាគី ទាំងអស់ គោរពតាមសេចក្តី សម្រេច របស់តុលាការឆ្នាំ២០១៦ ដែលបដិសេធការអះអាង កម្មសិទ្ធិរបស់ចិន នៅដែនសមុទ្រនោះ ប៉ុន្តែទីក្រុងប៉េកាំងមិនព្រម ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥...
ព្រុចសែល ៖ កាលពីថ្ងៃអង្គារសហភាពអឺរ៉ុប (EU) បានដាក់ចេញវិធានការ រឹតត្បិតលើបុគ្គលរុស្ស៊ី ចំនួន ៤នាក់ ដែលទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ អ្នកចុះបញ្ជីទាំង ៤នាក់គឺលោក Alexander Bastrykin ប្រធានគណៈកម្មាធិការ ស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី...