ហែលស៊ីនគី៖ ប្រទេសស៊ុយអែត បានសន្យាផ្តល់ជំនួយចំនួន ១៦ ពាន់លានក្រូនស៊ុយអែត (១.៥៩ ពាន់លានដុល្លារ) ជាជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋាភិបាលស៊ុយអែតបានឲ្យដឹងថា កញ្ចប់នេះនឹងនាំយកជំនួយយោធា សរុបរបស់ប្រទេសស៊ុយអែត ទៅកាន់ទីក្រុងគៀវដល់ ២៩.៥ ពាន់លានក្រូនស៊ុយអែតនៅឆ្នាំនេះ និងប្រហែល ៨០ ពាន់លានក្រូនស៊ុយអែត ចាប់តាំងពីឆ្នាំ២០២២។ រដ្ឋមន្ត្រីការពារជាតិស៊ុយអែតលោក Pal Jonson...
ស៊ុយអែត ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងវិនិយោគ ៣៣.៧ ពាន់លានក្រូន័រ (៣.២ ពាន់លានដុល្លារ) ក្នុងរយៈពេល ២ ឆ្នាំ លើហេដ្ឋារចនាសម្ព័ន្ធ Cloud និងសិប្បនិម្មិត នៅប្រទេសស៊ុយអែត ដែលជាការវិនិយោគ ដ៏ធំបំផុតក្នុងប្រទេសនេះ ។ ក្រុមនេះនឹងបណ្តុះបណ្តាលមនុស្សចំនួន ២៥០,០០០...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសកាណាដា នឹងបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ Leopard 2 ចំនួន ៤គ្រឿងបន្ថែមទៀត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណ:ស៊ុយអែតក៏ប្រកាសដូចគ្នាដែរ។ លោក Trudeau បានឧ្យដឹងថា ប្រទេសកាណាដាក៏នឹងបរិច្ចាគរថពាសដែកមួយ និងគ្រាប់រំសេវជាង ៥០០០ជុំផងដែរ ហើយនឹងដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងអង្គភាពជិត ២០០...
STOCKHOLM ៖ គណៈកម្មាធិការ អូឡាំពិកស៊ុយអែត (SOC) បានប្រកាសកាលពីថ្ងៃពុធថា បន្ទាប់ពីចាញ់ទីក្រុង Milan ឥ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ ២០២៦ ប្រទេសស៊ុយអែត កំពុងពិចារណាលើការ ដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ ២០៣០ទៀត ហើយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ បេក្ខជនធំនៅ មានជម្រើស ជំនួសសម្រាប់ការប្រកួត...
បរទេស ៖ ប្រទេសស៊ុយអែត នឹងមិនអនុញ្ញាតឱ្យអង្គការណាតូ ដាក់ទីតាំងអាវុធនុយក្លេអ៊ែរ នៅលើដីរបស់ខ្លួននោះទេ រដ្ឋមន្ត្រីការបរទេស Tobias Billstrom បានប្រាប់ សារព័ត៌មាន ក្នុងស្រុក TT កាលពីថ្ងៃសុក្រ ដោយបញ្ជាក់ពីការអត្ថាធិប្បាយ ដែលបានធ្វើឡើង កាលពីដើមខែនេះ ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
ស្ដុកហូម៖ អ្នកការទូតកំពូលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត នឹងបំពេញតម្រូវការទាំងអស់ក្រោមកិច្ចព្រមព្រៀងជាមួយប្រទេសតួកគី ដើម្បីចូលរួមជាមួយណាតូ ហើយនឹងទម្លាក់ចោល “គោលនយោបាយការបរទេសស្ត្រីនិយម” របស់រដ្ឋបាលមុននេះ។ រដ្ឋមន្ត្រីការបរទេសលោក Tobias Billstrom បានលើកឡើងថា រដ្ឋាភិបាលស៊ុយអែត ចែករំលែកការព្រួយបារម្ភរបស់តួកគី អំពីគណបក្សពលករឃឺដ ឬ PKK ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវករ នៅក្នុងប្រទេសតួកគី អឺរ៉ុប...
ស្ដុកហូម៖ ក្រុមហ៊ុនស៊ុយអែត បានទទួលការអនុញ្ញាតឱ្យនាំចេញ សម្រាប់ការលក់ឧបករណ៍យោធា ទៅឱ្យតួកគី ដែលជាអធិការកិច្ចនៃផលិតផលយុទ្ធសាស្ត្ររបស់ប្រទេស (ISP) បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះ។ ការផ្តល់លិខិតអនុញ្ញាតនាំចេញ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង របស់ប្រទេសស៊ុយអែតជាមួយតួកគី ក្នុងការចរចារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ការអនុញ្ញាតនេះអនុវត្ត ចំពោះផលិតផលទាំងអស់ ដែលរងផលប៉ះពាល់ដោយច្បាប់នាំចេញអាវុធ ដែលរួមមានឧបករណ៍អេឡិចត្រូនិក កម្មវិធី និងជំនួយបច្ចេកទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រាល់ការដឹកជញ្ជូនផលិតផលយោធាទៅកាន់ទីក្រុងអង់ការ៉ា...
ស្ដុកហូម៖ យោងតាមទីភ្នាក់ងាររដ្ឋាភិបាលមួយកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា អ្នកជំងឺដែលប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ដែលទ្រទ្រង់អាយុជីវិត អាចនឹងមានគ្រោះថ្នាក់ក្នុងរដូវរងារនេះ ដោយសារមានលទ្ធភាព នៃការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសស៊ុយអែត ដោយសារបញ្ហាថាមពល។ លោក Jan-Olof Olsson អ្នកគ្រប់គ្រងការត្រៀមផ្គត់ផ្គង់នៅទីភ្នាក់ងារទំនាក់ទំនងស៊ីវិលស៊ុយអែត (MSB) បានប្រាប់ទូរទស្សន៍ស៊ុយអែតថា “វាតែងតែមានហានិភ័យ សម្រាប់អ្នកដែលត្រូវការម៉ាស៊ីនទ្រទ្រង់ជីវិត ឬស្ថិតនៅក្នុងការថែទាំសុខភាពនៅផ្ទះ ប្រសិនបើមានការដាច់ចរន្តអគ្គិសនី”។ លោកបានពន្យល់ថា ទោះបីជាមន្ទីរពេទ្យមានប្រព័ន្ធអគ្គិសនីបម្រុងក៏ដោយ ក៏នឹងមានការពន្យារពេលមុនពេលពួកគេភ្ជាប់ពាក្យ...
ស្ដុកហូម ៖ នាយករដ្ឋមន្ត្រីស៊ុយអែតលោក Magdalena Andersson បានប្រកាសលាលែង ពីតំណែងកាលពីថ្ងៃពុធ បន្ទាប់ពីចាញ់ការបោះឆ្នោត នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោកស្រី Andersson ដែលជាមេដឹកនាំគណបក្ស សង្គមប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បានទទួលស្គាល់ការបរាជ័យ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យ។ លោកស្រីបានលើកឡើងថា...
បរទេស៖ ពេញមួយសង្រ្គាមត្រជាក់ សហភាពសូវៀត មានកងនាវាមុជទឹកធំបំផុត នៅលើពិភពលោក ក៏ដូចជាធំបំផុតក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកពិភពលោក។ សព្វថ្ងៃនេះ កងទ័ពជើងទឹករុស្ស៊ី គឺជាសំបកនៃអតីតរបស់ខ្លួន ប៉ុន្តែនាវាមុជទឹករបស់វា នៅតែត្រូវបានគេចាត់ទុកថាមានសមត្ថភាព ហើយនោះគឺជាការពិត ដែលធ្វើឱ្យមេដឹកនាំណាតូ មានការព្រួយបារម្ភអស់ រយៈពេលជាច្រើនឆ្នាំ។ យ៉ាងណាក៏ដោយមិនយូរប៉ុន្មាន សម្ព័ន្ធអន្តរជាតិនឹងមានរដ្ឋជាសមាជិកមួយទៀត ដែលនឹងជួយទប់ទល់ នឹងកម្លាំងនាវាមុជទឹករបស់រុស្ស៊ី ពោលគឺស៊ុយអែត។ វាត្រូវបានប្រកាសកាលពីចុងខែមិថុនាថា...