អ្នកស្នេហាវិស័យបាល់ទាត់ នឹងមានឱកាសទទួលបានអាវយឺត Original ដែលមានការចុះហត្ថលេខាផ្ទាល់ពីកីឡាករ នៃក្រុមបាល់ទាត់ល្បី នៅចក្រភពអង់គ្លេស Manchester City ពីស្រាបៀរ កម្ពុជានៅយប់ ប្រកួតចុងក្រោយដណ្តើមពានរង្វាន់ ក្របខ័ណ្ឌលីកកំពូលអង់គ្លេស English Premier League (EPL) រដូវកាល២០២១-២២ នៅថ្ងៃទី២២ ខែឧសភា។ ការផ្តល់ជូនពិសេសនេះធ្វើនៅឯ SCORE Sports Bar & Grill Phnom Penh ដែលមានទីតាំងនៅជិតវត្តលង្កា លើផ្លូវ ៥១ ខណ្ឌបឹងកែងកង ដើម្បីអបអរក្រុម Manchester City ដែលជាដៃគូដ៏ល្អឥតខ្ចោះ របស់ស្រាបៀរ...
គូស្វាមីភរិយាចំនួន២០គូ អញ្ជើញមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស បានទទួលរង្វាន់ប្រាក់សុទ្ធ២០លាន និង១០លានរៀលពីស្រាបៀរ កម្ពុជា ដែលការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃសៅរ៍ កន្លងទៅ។ គូស្វាមីភរិយា មកពីខេត្តក្រចេះ កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ សៀមរាប ស្វាយរៀង កំពង់ធំ កណ្តាល កំពង់ចាម តាកែវ ត្បូងឃ្មុំ និងកំពង់ស្ពឺ ជាពិសេសគូស្វាមីភរិយាទាំង ២០គូនេះ ជាតំណាងគូស្វាមីភរិយាចំនួន១០០គូ ដែលមានសំណាងឈ្នះរង្វាន់ប្រាក់លានពីការចាប់ឆ្នោតក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ដែលត្រូវបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅ។ គូស្វាមីភរិយាចំនួន២០គូខាងលើក៏បានដើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរ កម្ពុជាផ្ទាល់ភ្នែក ដែលស្ថិតក្នុងតំបន់ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ...
សូមចូលរួមអបអរសាទរ គូស្វាមីភរិយាថ្មី ចំនួន១០០គូ មកពីខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រះវិហារ ខេត្តស្វាយរៀង និងខេត្តជាច្រើនផ្សេងទៀត ដែលមានសំណាងឈ្នះទឹកប្រាក់សុទ្ធ ចំនួន១០លានរៀល និង២០លានរៀល ពីការចាប់រង្វាន់របស់ស្រាបៀរ កម្ពុជា ដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE...
អតិថិជនដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ សូមរង់ចាំតាមដានទស្សនា ការចាប់សន្លឹកឆ្នោតផ្សងសំណាង ឈ្នះប្រាក់លាននៅក្នុងកម្មវិធី ប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ ហង្ស មាសនៅយប់ថ្ងៃសៅរ៍ ទី៣០ ខែមេសា ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ឬតាមរយៈការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយជាខ្លាំង ដែលមានគូស្វាមីភរិយាថ្មីជាច្រើន គូបានជ្រើសរើសស្រាបៀរ កម្ពុជាសម្រាប់ថ្ងៃមង្គលការ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងរកឃើញអ្នកដែលមានសំណាង ឈ្នះប្រាក់លាន។ វានឹងក្លាយជាចំណងដៃដ៏មានអត្ថន័យ នៃការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ របស់ពួកគាត់»។ នេះជាលើកទី១ នៃការចាប់រង្វាន់ចំនួន៣លើក សម្រាប់ឆ្នាំ២០២២ ហើយលទ្ធផលនឹងត្រូវបានផ្តល់ជូន នៅលើទំព័រហ៊េ្វសប៊ុកស្រាបៀរ កម្ពុជា ឆាប់ៗបន្ទាប់ពីថ្ងៃចាប់សន្លឹកឆ្នោត និងការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានរួចរាល់។ គួរបញ្ជាក់ថា ការចាប់សន្លឹកឆ្នោតនេះ គឺសម្រាប់គូស្វាមីភរិយាណា ដែលបានជាវកញ្ចប់អាពាហ៍ពិពាហ៍របស់ស្រាបៀរកម្ពុជា ចាប់ពី២៥កេសឡើងទៅ ហើយបានបំពេញឈ្មោះ ក៏ដូចជាព័ត៌មានផ្សេងៗ និងបានយកទៅដាក់នៅក្នុងធុងឆ្នោតដែលនៅជិតខ្លួន។ រង្វាន់មានដូចជាទឹកប្រាក់សុទ្ធ ២០លានរៀល ចំនួន ១០០រង្វាន់ និង ១០លានរៀល ចំនួន២០០រង្វាន់ សរុបរហូតដល់ទៅ ១លានដុល្លារអាមេរិក។ សម្រាប់ការចាប់លើកទី១ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់ ចំនួន១០០ រង្វាន់ជូនដល់គូស្វាមីភរិយា ចំនួន១០០គូ។ សម្រាប់គូស្នេហ៍ដែលមានគម្រោង រៀបអាពាហ៍ពិពាហ៍ សូមកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជា ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ប្រាក់លាន ព្រោះការចាប់រង្វាន់នឹងមាន រហូតដល់ដំណាច់ឆ្នាំ២០២២។ ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer/?ref=page_internal ។ ពិសាដោយការទទួលខុសត្រូវ
នៅថ្ងៃទី២០ ខែមេសា ស្រាបៀរ កម្ពុជាបានចេញស្ពតពាណិជ្ជកម្ម អំពីក្រវិលកំប៉ុងថ្មីនៃពាក្យកំប្លែកៗដែលត្រូវប្រើជំនួសពាក្យ «អរគុណ» ដើម្បីញុំាងបរិយាកាសគ្រប់វិនាទីនៃការជួបជុំផឹកស៊ី ឲ្យកាន់តែសប្បាយរីករាយបន្ថែមទៀត ពោលគឺគាស់ហើយឈ្នះគាស់ហើយសប្បាយ។ ក្រៅពីមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់៥០លានរៀល ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាក៏មានពាក្យកំប្លែកៗ ដូចជាលើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន ច្រៀងមួយសិន អ្នកស្តាំដៃផឹក អ្នកឆ្វេងដៃផឹក អ្នកទល់មុខផឹក និងពាក្យឡូយៗជាច្រើនទៀត។ ...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្រាបៀរ កម្ពុជា ដែលជាផលិតផលដ៏ល្បីមួយ ក្នុងចំណោមផលិតផលជាច្រើនទៀត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចេញវីដេអូ Teaser ថ្មីនៅលើទំព័រហ្វ៊េសប៊ុកខ្លួន ឲ្យតម្រុយការមកដល់ នូវផលិតផលថ្មីក្នុងពេលឆាប់ៗខាងមុខនេះ។ វីដេអូខ្លីនេះអមជាមួយពាក្យថា៖ «មានអ្វីដែលថ្មីប្លែក និងកាន់តែអស្ចារ្យ ជិតមកដល់ទៀតហើយ! ចាំមើលណា៎ តើជាអ្វីទៅ? ត្រៀមខ្លួនទទួលយកអ្វី...
ពិតជាប្លែកភ្នែកជាខ្លាំង ក្រោយពេលទស្សនាស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរ កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយសារវាបានរំលេចនូវគន្លឹះ ធ្វើឲ្យការជួបជុំបងប្អូន និងមិត្តភក្តិនាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែរីករាយ និងទាន់សម័យជាមួយស្ទាយអបអរថ្មី។ ទិដ្ឋភាពទាក់ភ្នែក ដែលមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីនេះ គឺផ្តើមចេញពីសកម្មភាព នៃការសម្តែងរបាំប្រពៃណីចិន ឡកម៉ុងសាយ មានការពិសាអាហារឆ្ងាញ់ជុំគ្នាជាមួយមិត្តភក្តិ និងក្រោយមកមានការទស្សនា ការប្រគុំតន្ត្រី និងរាំលេងយ៉ាងសប្បាយរីករាយ។...
ដើម្បីអបអរបុណ្យណូអែលឆ្នាំនេះ និងចូលរួមបង្កើតភាពរីករាយបន្ថែម ដល់អតិថិជន ស្រាបៀរ កម្ពុជា នឹងមានកម្មវិធីប្រូម៉ូសិនពិសេស ព្រមទាំងការផ្តល់ជូនការកម្សាន្ត ប្លែកអារម្មណ៍ជាមួយនឹងវត្តមាន តារាល្បីៗ ដែលនឹងញុំាងឲ្យការជប់លៀងពេលរាត្រី របស់លោកអ្នកកាន់តែមានអត្ថន័យ នៅយប់ថ្ងៃទី២៥ ខែធ្នូ។ កម្មវិធីនេះ នឹងមាននៅតាមភោជនីយដ្ឋាន បារ៍ និងក្លិបកម្សាន្តនានា នៅទូទាំងប្រទេស។ ចំពោះរាជធានីភ្នំពេញ តារាល្បីៗដូចជា DJ Alex...
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមហ៊ុនបានរចនារូបភាព កំពូលតារាបាល់ទាត់លំដាប់ពិភពលោក របស់ក្រុមដ៏ល្បីនៅចក្រភពអង់គ្លេស Manchester City នៅលើសំបកវេចខ្ចប់កំប៉ុងស្រាបៀរ កម្ពុជា ដើម្បីផ្តល់អារម្មណ៍ពិសេសអស្ចារ្យ ជូនដល់អ្នកគាំទ្រនៅកម្ពុជា។ អ្នកស្រី គង់ កុសល បានមានប្រសាសន៍ថា៖...