Event

ឱកាសបានអាវ Original ចុះហត្ថលេខាពីកីឡាករ Man City ពីស្រាបៀរ កម្ពុជានៅយប់ប្រកួតចុងក្រោយពាន EPL

អ្នកស្នេហាវិស័យបាល់ទាត់ នឹងមានឱកាសទទួលបានអាវយឺត Original ដែលមានការចុះហត្ថលេខាផ្ទាល់ពីកីឡាករ នៃក្រុមបាល់ទាត់ល្បី នៅចក្រភពអង់គ្លេស Manchester City ពីស្រាបៀរ កម្ពុជានៅយប់ ប្រកួតចុងក្រោយដណ្តើមពានរង្វាន់ ក្របខ័ណ្ឌលីកកំពូលអង់គ្លេស English Premier League (EPL) រដូវកាល២០២១-២២ នៅថ្ងៃទី២២ ខែឧសភា។ 

ការផ្តល់ជូនពិសេសនេះធ្វើនៅឯ SCORE Sports Bar & Grill Phnom Penh ដែលមានទីតាំងនៅជិតវត្តលង្កា លើផ្លូវ ៥១ ខណ្ឌបឹងកែងកង ដើម្បីអបអរក្រុម Manchester City ដែលជាដៃគូដ៏ល្អឥតខ្ចោះ របស់ស្រាបៀរ កម្ពុជាកំពុងនាំមុខគេ លើការប្រកួត និងមានឱកាសខ្ពស់ ក្នុងការគ្រងតំណែងម្ចាស់ជើងឯក លីកកំពូលអង់គ្លេសនារដូវកាលនេះ។ 

ទិញស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ចាប់ពី ៤ដប ឡើងទៅ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត ដើម្បីផ្សងសំណាងយករង្វាន់ដូចជា អាវយឺត Original ដែលមានការចុះហត្ថលេខាផ្ទាល់ពីកីឡាករនៃក្រុម Man City , កាបូប, នាឡិកាដៃ Apple Watch, កាស និងមានហ្គេមលេងភ្លាមៗ ដើម្បីឈ្នះរង្វាន់ជាច្រើនទៀតផងដែរ។

ឱកាសពិសេសនេះ មានតែមួយថ្ងៃប៉ុណ្ណោះ ដូច្នេះ អ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់សូមកុំឲ្យឱកាសនេះរំលងឲ្យសោះ និងអញ្ជើញទៅមើលបាល់ជុំគ្នាអបអរជាមួយគ្នា ព្រមទាំងអាចទទួលបានរង្វាន់ឡូយៗជាច្រើនទៀតផង។ 

តាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗ។ https://www.facebook.com/cambodiabeer

ស្រាបៀរ កម្ពុជា ពិសាដោយការទទួលខុសត្រូវ! 

Most Popular

To Top