សិល្បៈ និង កម្សាន្ត
ហ្វូងដូហ្វីន ត្រូវបានរកឃើញ នៅតាមប្រជុំកោះមួយចំនួននៅខេត្តកែប ខណៈភ្ញៀវទេសចរ មិនទាន់បានដឹង
ភ្នំពេញៈ អាជ្ញាធរខេត្តកែបបានអះអាងថា ប្រភេទដូហ្វីនទឹកប្រៃ ត្រូវបានរកឃើញ នៅតាមប្រជុំកោះមួយចំនួន ក្នុងខេត្តកែប ដែលបច្ចុប្បន្នក៏ដូចជាពេលកន្លងមក មិនទាន់មានការចាប់ អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅឡើយទេ។ លោកសោម ពិសិដ្ឋអភិបាលខេត្តកែបបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៦ មិថុនាកន្លងមកថា មានហ្វូងដូហ្វីនចន្លោះ១០ទៅ១៥ក្បាល តែងបង្ហាញវត្តមាននៅប្រជុំកោះអង្រ្កង និងកោះមួយចំនួនទៀត បានហែកទឹកលេង ដោយពួកវាបានមកស៊ីស្មៅសមុទ្រ ដោយសារតំបន់នោះសម្បូរដោយស្មៅសមុទ្រ និងជីវចម្រុះដទៃទៀត។ លោកបន្តថា “កន្លងមកមានការជួលទូកជិះកំសាន្ត ជាលក្ខណៈឯកជនរបស់ភ្ញៀវទេសចរណ៍...