ព័ត៌មានអន្តរជាតិ
ពលរដ្ឋចំនួន៣២នាក់ បាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យ ឆាបឆេះហាងខារ៉ាអូខេ នៅភាគខាងត្បូង ប្រទេសវៀតណាម
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃពុធថា អគ្គិភ័យឆាបឆេះនៅខេត្ត Binh Duong ភាគខាងត្បូងនៃប្រទេសវៀតណាម បានសម្លាប់មនុស្សចំនួន៣២នាក់ ។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះជាន់ទី២ និងទី៣ នៃហាងខារ៉ាអូខេ៣ជាន់ ក្នុងស្រុកមួយកាលពីយប់ថ្ងៃអង្គារ ហើយបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយជាប់គាំងបុគ្គលិក និងអតិថិជននៅខាងក្នុងនោះ ។...