វ៉ាស៊ីនតោន៖ មេដឹកនាំយោធានៅកំពូល របស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ខណៈដែលរុស្ស៊ីបន្តទទួលរងនូវការបរាជ័យធំ ៗ នៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ឧត្តមសេនីយលោក Mark Milley ដែលបច្ចុប្បន្នជាប្រធានអគ្គសេនាធិការចម្រុះ បានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទៅកាន់មូលដ្ឋានយោធានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលកំពុងជួយអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Milley បានលើកឡើងថា...
អាមេរិក៖ ប្រទេសរុស្ស៊ីបាននិយាយថា ផ្កាយរណបឯកជនដែលកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចក្លាយជាគោលដៅយោធាស្របច្បាប់ចំពេលមានសង្គ្រាមកំពុងបន្ត ក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការកត់សម្គាល់ដែលធ្វើឡើងក្នុងសប្តាហ៍នេះដោយលោក Konstantin Vorontsov សមាជិកនៃក្រសួងការបរទេសរុស្ស៊ី និងជាប្រធានគណៈប្រតិភូរបស់ប្រទេសប្រចាំអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារនៅទីក្រុងហ្សឺណែវ អំពីការកាត់បន្ថយការគំរាមកំហែង និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងលំហ។លោក Vorontsov បាននិយាយថា គណៈប្រតិភូរុស្ស៊ីចង់គូសបញ្ជាក់អំពីនិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសខាងក្រៅគ្មានគ្រោះថ្នាក់ និងបានលេចចេញជារូបរាងក្នុងអំឡុងពេលព្រឹត្តិការណ៍នៅអ៊ុយក្រែ។ យោងតាមការបកប្រែជាភាសាអង់គ្លេសនៃសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ លោក Vorontsov បានបន្តថា...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានជំរុញប្រទេសចិន កុំឱ្យគាំទ្រសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយលើកឡើងថា ពិភពលោកត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា “យើងមិនគិតថា នរណាម្នាក់គួរតែនៅក្រៅផ្ទះនោះទេ...
បរទេស៖ សហរដ្ឋអាមេរិកកំពុងរៀបចំ បញ្ចេញមូលនិធិពាក់កណ្តាល នៃទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៃធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលរឹបអូស ហើយផ្ទេរវាទៅធនាគារ នៅប្រទេសស្វីស សម្រាប់ការទូទាត់បន្ថែម។ ចំណែកក្រុមតាលីបង់វិញ គឺបានទាមទារប្រាក់នេះ ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការត្រៀមបញ្ចេញថវិកានេះ ត្រូវបានប្រកាសកាលពីថ្ងៃពុធ...
បរទេស៖ បញ្ជីប្រាថ្នាចុងក្រោយបង្អស់របស់អ៊ុយក្រែនសម្រាប់សព្វាវុធអាមេរិក តាមសេចក្តីរាយការណ៍នោះ គឺរួមមានការស្នើសុំម្តងទៀតសម្រាប់មីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនបញ្ជូនអាវុធបែបនេះទេ ព្រោះខ្លាចមានជម្លោះកាន់តែខ្លាំងឡើងជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព ឬ ATACMS អាចត្រូវបានបាញ់ដោយប្រព័ន្ធរ៉ុក្កែត M142 HIMARS និង M270 MLRS...
បរទេស៖ មេបញ្ជាការយោធាអាមេរិកប្រចាំ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានអះអាងថាសព្វាវុធ របស់អាមេរិកមួយចំនួន ដែលបានចូលរួមក្នុងសមយុទ្ធយោធាមួយ នាពេលកន្លងមក ពិតជាត្រូវបានរក្សាទុក នៅក្នុងប្រទេសជប៉ុនពិតមែន។ លោកមេបញ្ជាការ Charles Flynn ទោះបីជាយ៉ាងណាក្តីបានបញ្ជាក់ទៀតថា ការរក្សាទុកនៅជប៉ុននឹងធ្វើឡើង ក្នុងរយៈពេលមួយប៉ុណ្ណោះ ហើយក៏ជាឱកាសក្នុងការថែរក្សារក្សាសមត្ថភាព ការពាររបស់តំបន់អាស៊ី ឲ្យបន្តទៅមុខផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍លោក Flynn បានបំពេញទស្សនកិច្ចទៅកាន់កោះ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រធានាធិបតីបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃព្រហស្បតិ៍បានជួបជាមួយ នឹងដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ដើម្បីពិភាក្សាអំពីជំនួយ របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន។ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងគៀវ ភាគីទាំងពីរបានជជែកគ្នា អំពីជំនួយផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ជាពិសេសជំនួយផ្នែកសន្តិសុខចំនួន...
បឺលីន៖ គេហទំព័រព័ត៌មានមិនស្វែងរកប្រាក់ចំណេញរបស់អាល្លឺម៉ង់ Fair Planet បានរាយការណ៍កាលពីថ្ងៃពុធថា ការគ្រប់គ្រងអាវុធគ្មានប្រសិទ្ធភាពនៅក្នុងសហរដ្ឋអាមេរិក មិនត្រឹមតែនាំឱ្យមានការបាញ់ប្រហារទ្រង់ទ្រាយធំ និងឧក្រិដ្ឋកម្មហិង្សានៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសជិតខាងរបស់ខ្លួនផងដែរ។ អត្ថបទនេះបានដកស្រង់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលថាអ្នករត់ពន្ធទទួលបានកាំភ្លើងមួយភាគបួនលានចូលទៅក្នុងម៉ិកស៊ិកជារៀងរាល់ឆ្នាំ។ ដំណើរការស្រដៀងគ្នានេះកើតឡើងនៅក្នុងប្រទេសកាណាដា ដែល ៨៥ ភាគរយនៃឧក្រិដ្ឋកម្មកាំភ្លើងបានមកពីកាំភ្លើងដែលផលិតដោយសហរដ្ឋអាមេរិក។ អត្ថបទនេះបានឲ្យដឹងថា ប្រទេសម៉ិកស៊ិកបានដាក់ពាក្យប្តឹងតម្លៃ ១០ ពាន់លានដុល្លារនៅរដ្ឋ Massachusetts ដោយសង្ឃឹមថា នឹងធ្វើឱ្យក្រុមហ៊ុនផលិតកាំភ្លើងរបស់សហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តជាមួយនឹងផលិតផលរបស់ពួកគេ។...
ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានបញ្ជូន យានជំនិះចំនួន ៣១ គ្រឿង រួមទាំងរថយន្ដដឹកប្រេង ពីតំបន់ប្រេងស៊ីរីក្នុង ខេត្ត Hasakah ភាគឦសានប្រទេស ទៅកាន់មូលដ្ឋានទ័ព អាមេរិកក្នុងប្រទេស អ៊ីរ៉ាក់ ដែលនៅជិតខាងនោះ ។ មួយថ្ងៃមុននេះ សហរដ្ឋអាមេរិក...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Ryabkov កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការអះអាងថា មកដល់ពេលនេះសង្គ្រាម ប្រឆាំងប្រទេសរុស្សី ហាក់ដូចជាអាចមើលឃើញគ្រប់គ្នាទៅហើយថា ត្រូវបានប្រកាសខណៈដែលរូបរាងរបស់វាមានទំរង់ ជាកូនកាត់នៅឡើយនៅតាមតំបន់មួយចំនួន។ លោក Ryabkov បានព្រមាននៅក្នុងបទសំភាសមួយជាមួយ នឹងក្រុមកាសែតអន្តរជាតិថា៖ស្ថានភាពដ៏តាន តឹងក្នុងពេលនេះ គឺមិនអាចមើលស្រាលបានឡើយ។ សង្គ្រាម ប្រឆាំងនឹងរុស្សី ត្រូវបានប្រកាស១០០ភាគរយ ក្នុងទំរង់លេងជាសង្គ្រាមកូនកាត់នៅស្ទើរគ្រប់ទីតាំង។ លោកបានបន្តបែបនេះ ដោយលើកឡើងថាសង្គ្រាមប្រឆាំងរុស្សី...