ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Colossal Biosciences នៅអាមេរិក ប្រកាសពីគម្រោងនាំ យកសត្វស្លាបមិនអាចហោះហើរ បានដែលផុត ពូជមកវិញ

អាមេរិក ៖ ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅទីក្រុង Dallas រដ្ឋតិចសាស់ និយាយថា ខ្លួនទទួលបាន មូលនិធិជាទឹកប្រាក់ ចំនួន ១៥០លានដុល្លារ គាំទ្រគម្រោងដែលមានបំណង កែសម្រួល DNA ពីសាច់ញាតិរស់នៅជិតបំផុត របស់សត្វស្លាប Dodo ដើម្បីបង្កើតឡើងវិញ នូវបក្សីដែលផុតពូជ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

អ្នកវិទ្យាសាស្ត្រមានក្តីសង្ឃឹមថា នឹងនាំយក ប្រភេទសត្វ ដែលផុតពូជមកមានជីវិតឡើងវិញ បានកំណត់ទស្សនៈរបស់ពួកគេ លើការរស់ឡើងវិញ នៃសត្វស្លាប Dodo ។ បក្សីគ្មានជើងហោះហើរ ដែលមានដើមកំណើត នៅប្រទេសម៉ូរីស បានផុតពូជក្នុងទស្សវត្សរ៍ឆ្នាំ ១៦០០ ដោយសារការបរបាញ់ ដោយនាវិក និងការបំផ្លាញទីជម្រក របស់វាដោយប្រភេទសត្វឈ្លានពាន ដែលនាំឆ្លងទៅកាន់កោះមហាសមុទ្រឥណ្ឌា ដោយកប៉ាល់របស់ពួកគេ ។

ប៉ុន្តែបន្ទាប់ពីជាង ៤០០ ឆ្នាំចាប់តាំងពីការមើលឃើញ សត្វស្លាបចុងក្រោយ ដែលបានកត់ត្រាទុក អ្នកវិទ្យាសាស្ត្រសង្ឃឹមថា នឹងធ្វើឲ្យមានការត្រលប់មកវិញ នូវរចនាប័ទ្ម Jurassic Park ដ៏អស្ចារ្យ។ ក្រុមហ៊ុន Colossal Biosciences កាលពី២ឆ្នាំមុនបានប្រកាសពីផែនការ នាំយកសត្វមច្ឆារោមចៀមមកវិញនោះ បាននិយាយថា ឥឡូវនេះខ្លួនចង់នាំយកសត្វស្លាប ដែលជានិមិត្តរូបមកវិញផងដែរ ។

ក្រុមហ៊ុនសង្ឃឹមថា វាអាចបង្កើតសត្វ Dodo ឡើងវិញតាមរយៈ DNA ដូចអ្នកជំនាញប្រឌិត នៅក្នុងខ្សែភាពយន្ត Steven Spielberg ឆ្នាំ ១៩៣៣ដែរ។ ខ្សែភាពយន្តហូលីវូដ អ្នកវិទ្យាសាស្ត្របានបញ្ចូលគ្នានូវ DNA ដាយណូស័របានបង្កប់ក្នុងហ្វូស៊ីល មូសពណ៌លឿង រួមផ្សំជាមួយនឹង DNA កង្កែប ដើម្បីនាំដាយណូស័រ មានជីវិតឡើងវិញ ៕

Most Popular

To Top