ព័ត៌មានអន្តរជាតិ

អង្គការឃ្លាំមើល ពិភពលោកព្រមាន ៖ អង់គ្លេសបានការ ចំណាយថវិកា តិចតួចណាស់ លើការបន្សាំបម្រែបម្រួល អាកាសធាតុ

អង់គ្លេស ៖ គណៈកម្មាធិការ សម្របសម្រួល អាកាសធាតុ បាននិយាយថា ថវិកាកាន់តែច្រើនត្រូវ ចំណាយលើគម្រោង ដូចជាហេដ្ឋារចនាសម្ព័ន្ធ ការពារអាកាសធាតុ ដូចជាផ្លូវដែក និងផ្លូវថ្នល់ ការកែលម្អការ ការពារទឹកជំនន់ និងការបង្កើនប្រព័ន្ធបង្ហូរទឹក យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

នេះបើយោងតាមរបាយការណ៍ថ្មីមួយ ពីក្រុមឃ្លាំមើលការប្រែប្រួល អាកាសធាតុរបស់ខ្លួនថា ហានិភ័យ នៃរលកកម្ដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងការបរាជ័យ នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗកំពុងកើនឡើង នៅចក្រភពអង់គ្លេស ដោយសារការឡើង កម្ដៅផែនដី ប៉ុន្តែរដ្ឋាភិបាល មានភាពយឺតយ៉ាវ ក្នុងការធ្វើសកម្មភាព ដើម្បីកំណត់វា ។

គណៈកម្មាធិការ បម្រែបម្រួល អាកាសធាតុ (CCC) និយាយថា ការសម្របខ្លួនទៅនឹងសីតុណ្ហភាពខ្ពស់ និងរលកកម្ដៅ និងព្យុះកាន់តែខ្លាំង ដែលពួកគេត្រូវ បានព្យាករណ៍ថា នឹងនាំមក តម្រូវឲ្យមានការវិនិយោគប្រហែល ១០ ពាន់លានផោន ក្នុងមួយឆ្នាំ ។ យោងតាមរបាយការណ៍ បានឲ្យដឹងថា ការចំណាយលើអ្វីៗ គ្រប់យ៉ាងចាប់ពីការការពារទឹកជំនន់រហូតដល់ផ្ទះ ដែលធន់នឹងកម្ដៅកាន់តែច្រើន ការផ្គត់ផ្គង់ទឹកស្អាត ដែលប្រសើរឡើង គឺកំពុងតែខ្វះខាត នូវអ្វីដែលចាំបាច់សម្រាប់ការពារ ចក្រភពអង់គ្លេស ពីផលប៉ះពាល់អាកាសធាតុ ។

លោក Baroness Brown ប្រធានគណៈកម្មាធិការ សម្របខ្លួនរបស់ CCC បាននិយាយថា វាមិនមែនជារឿង សម្ងាត់ឡើយ ដែលចក្រភពអង់គ្លេស កំពុងជួបប្រទះនូវផលវិបាកជាច្រើន នៃការប្រែប្រួលអាកាសធាតុ ប៉ុន្តែការសម្របខ្លួននៅចក្រភពអង់គ្លេស នៅតែមិនមានថវិការរ៉ាំរ៉ៃ និងត្រូវបានមើល រំលងនេះត្រូវតែផ្លាស់ប្តូរ ។

របាយការណ៍នេះបាននិយាយថា នៅពេលនិយាយអំពីការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុដោយខ្លួនឯង តាមរយៈយុទ្ធសាស្ត្រសូន្យសុទ្ធ រដ្ឋាភិបាលបានច្បាស់លាស់ ក្នុងការកំណត់ អាទិភាព ។ វាបានព្រមានថា វិធីសាស្រ្តដូចគ្នានេះ ត្រូវតែប្រើ ក្នុងការសម្របខ្លួន ទៅនឹងការឡើងកម្ដៅជៀសមិនរួច ដោយសារតែការឡើង កម្ដៅផែនដី ដែលកំពុងដំណើរ ការរួចហើយ ។

អនុសាសន៍សំខាន់ៗរួមមានការកែលម្អប្រព័ន្ធបង្ហូរទឹកនៅ ក្នុងតំបន់ទីក្រុង ដើម្បីទប់ទល់នឹងទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង។ ការប្រើប្រាស់កាន់តែច្រើន នៃដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីកាត់ បន្ថយហានិភ័យ នៃទឹកជំនន់ពីសមុទ្រ និងទន្លេ ព្រមទំាងការបង្កើនសមត្ថភាព នៃប្រព័ន្ធទឹកសាធារណៈ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត រួមទាំងការវិនិយោគលើអាងស្តុកទឹកថ្មី និងឧបករណ៍ភ្ជាប់គ្នា រវាងក្រុមហ៊ុនទឹក៕

Most Popular

To Top