បច្ចេកវិទ្យា

Tesla ទើបតែចេញឡានអគ្គិសនី ប្រភេទ Performance ថ្មី ជាន់ពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹម 2.9 វិនាទីប៉ុណ្ណោះ!

នៅទីបំផុត ក្រុមហ៊ុន Tesla បានប្រកាសចេញឡានអគ្គិសនីម៉ូដែលថ្មីមួយទៀត គឺ Tesla Model 3 Performance ដែលមានតម្លៃចាប់ពីខ្ទង់ $52,000 នៅសហរដ្ឋអាមេរិក ខណៈសមត្ថភាពគឺមិនធម្មតាឡើយ។

ឡាន Tesla Model 3 Performance ថ្មីនេះ ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំងសរុប 510 HP និង កម្លាំងរមួល 741 NM ដែលអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 2.9 វិនាទីប៉ុណ្ណោះ ហើយមានល្បឿន Top Speed ដល់ 262 KM/H។

ឡាន Sedan អគ្គិសនីមួយនេះ បំពាក់កញ្ចប់អាគុយទំហំ 78.1 kWh ដែលសាកភ្លើងមួយពេញ អាចជិះបានចម្ងាយ 476 KM។

បើនិយាយពីរូបរាងវិញ វាបានយកលំនាំតាម Tesla Model 3 ធម្មតា ប៉ុន្តែបានបំពាក់កាងមុខ បែបស្ព័រថ្មី និង កាង Spoiler ខាងក្រោយថ្មី ផងដែរ។ វាមិនត្រឹមតែជួយឲ្យ Tesla Model 3 Performance កាន់តែកាចជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់កម្រិត Aerodynamics របស់វាផងដែរ។

Most Popular

To Top