ដាម៉ាស់៖ ទូរទស្សន៍ Press TV របស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសស៊ីរី បានថ្កោលទោសការប្លន់យកប្រេងរបស់សហរដ្ឋអាមេរិកពីទឹកដីរបស់ខ្លួនថាជា “ទង្វើនៃការលួចប្លន់ និងការប៉ុនប៉ងវិលត្រឡប់ទៅកាន់សម័យអាណានិគម” ។ ក្រសួងការបរទេស និងជនបរទេសស៊ីរី បានឲ្យដឹងថា ការរត់ពន្ធប្រេងរបស់សហរដ្ឋអាមេរិក និងផ្ទេរទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាង គឺជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះទង្វើបែបនេះ។ ការថ្កោលទោសរបស់ប្រទេសស៊ីរី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា អភិបាលក្រុង Andriy Sadovyi បានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុង Lviv នៅថ្ងៃអង្គារនេះ បានធ្វើឱ្យផ្នែកមួយនៃទីក្រុងភាគខាងលិចអ៊ុយក្រែនគ្មានថាមពលប្រើប្រាស់ ។ សាក្សីមកពីទីភ្នាក់ងារ Reuters ម្នាក់បានរាយការណ៍ពីការផ្ទុះចំនួន៣ដងនៅក្នុងទីក្រុងភ្លាមៗនាពេលរសៀលម៉ោងក្នុងស្រុក ។ លោក...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង នឹងត្រូវដាក់ពង្រាយឡើងវិញ ទៅកាន់ដែនទឹកភាគខាងកើតកូរ៉េខាងត្បូងនៅថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងពីលើ ប្រទេសជប៉ុន ហើយបាននាំមកនូវការថ្កោលទោសយ៉ាងរហ័សពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ជាការឆ្លើយតប។ នៅព្រឹកថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលពីដីទៅដី ចំនួន៤គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ក្នុងអំឡុងសមយុទ្ធរួមគ្នា ដែលធ្វើឡើងជាផ្នែកនៃការឆ្លើយតបរបស់ពួកគេ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ភាគហ៊ុន Wall Street បានទទួលរងនូវផ្លូវអាក្រក់មួយទៀត កាលពីម្សិលមិញ ខណៈទិន្នផលមូលបត្រ បំណុលរបស់សហរដ្ឋអាមេរិក បានបន្តការកើនឡើង របស់ពួកគេនៅថ្ងៃដ៏អាក្រក់ សម្រាប់ភាគហ៊ុន របស់ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យា យក្សផ្សេងទៀត ។ របាយការណ៍សេដ្ឋកិច្ច កាលពីម្សិលមិញរួមបញ្ចូល...
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន គឺគ្មានអ្វីជាបញ្ហាឡើយ ប្រសិនបើរដ្ឋាភិបាលទីក្រុងគៀវ នឹងប្រើប្រាស់អាវុធដែលបានផ្តល់ឲ្យ ដោយលោកខាងលិចក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងរុស្សី នៅក្នុងទឹកដីដែលត្រូវបានកាន់កាប់ ដោយកងកម្លាំងរុស្សីនោះ។ ថ្លែងទៅកាន់សន្និសិទកាសែតមួយ កាលពីថ្ងៃអង្គារម្សិលមិញ ជាមួយនឹងសមភាគីឥណ្ឌា លោករដ្ឋមន្ត្រីការបរទេស Subrahmanyam Jaishankar...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងបង្កើតនូវសមយុទ្ធយោធារួមមួយ ដែលគ្រោងនឹងធ្វើឡើង នៅក្នុងសមុទ្រក្រហម ហើយដោយប្រើប្រាស់បច្ចេកទេស ផ្តោតសំខាន់ទៅលើអាវុធប្រភេទវ៉ៃឆ្លាតឬ AI។ សមយុទ្ធយោធាដែលនឹងធ្វើឡើង នៅលើឈូងសមុទ្រ Eilat ស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ឬត្រូវបានគេហៅឈ្មោះថា Digital Shield ដែលវានឹងមានការចូលរួម ពីសំណាក់យោធារបស់អាមេរិក...
វ៉ាស៊ីនតោន៖ មេដឹកនាំយោធានៅកំពូល របស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ខណៈដែលរុស្ស៊ីបន្តទទួលរងនូវការបរាជ័យធំ ៗ នៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ឧត្តមសេនីយលោក Mark Milley ដែលបច្ចុប្បន្នជាប្រធានអគ្គសេនាធិការចម្រុះ បានទៅបំពេញទស្សនកិច្ចកាលពីថ្ងៃអាទិត្យទៅកាន់មូលដ្ឋានយោធានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ដែលកំពុងជួយអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Milley បានលើកឡើងថា...
អាមេរិក៖ ប្រទេសរុស្ស៊ីបាននិយាយថា ផ្កាយរណបឯកជនដែលកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចក្លាយជាគោលដៅយោធាស្របច្បាប់ចំពេលមានសង្គ្រាមកំពុងបន្ត ក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការកត់សម្គាល់ដែលធ្វើឡើងក្នុងសប្តាហ៍នេះដោយលោក Konstantin Vorontsov សមាជិកនៃក្រសួងការបរទេសរុស្ស៊ី និងជាប្រធានគណៈប្រតិភូរបស់ប្រទេសប្រចាំអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារនៅទីក្រុងហ្សឺណែវ អំពីការកាត់បន្ថយការគំរាមកំហែង និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងលំហ។លោក Vorontsov បាននិយាយថា គណៈប្រតិភូរុស្ស៊ីចង់គូសបញ្ជាក់អំពីនិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសខាងក្រៅគ្មានគ្រោះថ្នាក់ និងបានលេចចេញជារូបរាងក្នុងអំឡុងពេលព្រឹត្តិការណ៍នៅអ៊ុយក្រែ។ យោងតាមការបកប្រែជាភាសាអង់គ្លេសនៃសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ លោក Vorontsov បានបន្តថា...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានជំរុញប្រទេសចិន កុំឱ្យគាំទ្រសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយលើកឡើងថា ពិភពលោកត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា “យើងមិនគិតថា នរណាម្នាក់គួរតែនៅក្រៅផ្ទះនោះទេ...
បរទេស៖ សហរដ្ឋអាមេរិកកំពុងរៀបចំ បញ្ចេញមូលនិធិពាក់កណ្តាល នៃទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៃធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលរឹបអូស ហើយផ្ទេរវាទៅធនាគារ នៅប្រទេសស្វីស សម្រាប់ការទូទាត់បន្ថែម។ ចំណែកក្រុមតាលីបង់វិញ គឺបានទាមទារប្រាក់នេះ ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការត្រៀមបញ្ចេញថវិកានេះ ត្រូវបានប្រកាសកាលពីថ្ងៃពុធ...