ព័ត៌មានអន្តរជាតិ
អាមេរិកនិងអ៊ីស្រាអែល ធ្វើប្រតិបត្តិការល្បាតរួមគ្នា នៅសមុទ្រក្រហម
បរទេស៖នាវាចម្បាំងរបស់អាមេរិកនិងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការល្បាតសន្តិសុខដែនសមុទ្ររួមគ្នាមួយនៅក្នុងសមុទ្រក្រហម ក្នុងសប្ដាហ៍នេះ ស្របពេលដែលការផ្លាស់ប្តូរក្នុងទំនួលខុសត្រូវចំពោះអ៊ីស្រាអែល ពីទីបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក ទៅឲ្យទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានមានប្រសិទ្ធភាពនៅថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា សមយុទ្ធនោះ រួមមានការចូលរួមដោយនាវាសមត្ថភាពមីស៊ីលនៃកងនាវាលេខ៥អាមេរិក USS និងយន្តហោះល្បាតដែនសមុទ្រ របស់ទ័ពជើងទឹកមួយគ្រឿង រួមជាមួយនាវាចម្បាំងទ័ពជើងទឹកអ៊ីស្រាអែលមួយគ្រឿង និងទូកល្បាត២គ្រឿង ដែលធ្វើកិច្ចការពារដែនអាកាស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក Brad Cooper ជាមេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងកម្លាំងជើងទឹកអាមេរិក...