បរទេស៖មីស៊ីលបាញ់ឆ្លងទ្វីបឬ ICBM ដែលមានឈ្មោះថា The Minuteman III កាលពីថ្ងៃព្រហស្បតិ៍ត្រូវ បានបាញ់បង្ហោះ តេស្តសាកល្បងបានយ៉ាងជោគជ័យ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងទ័ព អាកាសរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះខ្លួនបានអះអាង ថាវាធ្វើឡើងដើម្បីបង្ហាញពីភាពរួចរាល់ក្នុងការរារាំងការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជាសារបញ្ជូនប្រាប់ទៅ កាន់ពិភពលោកផងដែរ។ ការបាញ់សាកល្បងមីស៊ីលនេះ បានធ្វើឡើងនៅវេលាយប់ម៉ោង១១ ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force...
បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយស្តីពី “សកម្មភាពតាមអ៊ីនធឺណេត ដែលមានគំនិតអាក្រក់” របស់ប្រទេសកូរ៉េខាងជើង ដោយនិយាយថាពួក Hacker បានកំណត់គោលដៅលើអ្នកផ្តល់សេវាសុខភាព សហគ្រិនផ្នែកការពារជាតិអាមេរិក និងសូម្បីតែភ្នាក់ងាររដ្ឋាភិបាល រួមទាំងមន្ទីរបញ្ចកោណ ថែមទៀតផង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែបន្តទប់ទល់នឹងការអំពាវនាវ ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះចម្បាំង ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលោក Antony Blinken មិនបានឆ្លើយតបឡើយ ក្នុងការបដិសេធជំនួយបែបនេះ នៅពេលក្រោយ ឬយ៉ាងណានោះ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak មុននេះបានឲ្យដឹងថា ចក្រភពអង់គ្លេស នឹងបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ឱ្ចេះប្រើប្រាស់យន្តហោះចម្បាំង លោកខាងលិច...
The Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអាមេរិក LAFC កំពុងមានក្តីបារម្ភថា កីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang ដែលកំពុងលេងឲ្យក្លឹបតោខៀវ Chelsea នោះគឺមិនអាចសម្រេចចិត្ត មកលេងនៅទីនេះឡើយ ។ ក្លឹបនៅលីគកំពូលអាមេរិកមួយនេះ បានបន្តការពិភាក្សា អស់រយៈពេលជាច្រើនគួរសមដែរ ហើយជាមួយនឹងអតីកីឡាករ ខ្សែប្រយុទ្ធរបស់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសលេខមួយក្នុងការឃ្លាំមើល និងឈ្លបយកការណ៍ ហើយបានជំរុញឱ្យប្រទេសនេះបញ្ឈប់ជាបន្ទាន់ ចំពោះការឈ្លបយកការណ៍ជុំវិញប្រទេសចិន។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹង ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសណាមីប៊ី ថ្មីៗនេះបានរកឃើញ នៅក្នុងដែនទឹករបស់ខ្លួន នូវទូកក្តោងរបស់សហរដ្ឋអាមេរិក ដែលប្រើដើម្បីប្រមូលទិន្នន័យនៅក្រោមទឹក ។ លោកស្រីក៏បានលើកឡើងផងដែរថា ទិន្នន័យចុងក្រោយបំផុត...
វ៉ាស៊ីនតោន ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បាឡុងរបស់ប្រទេសចិនដែលបានធ្វើដំណើរ ឆ្លងកាត់សហរដ្ឋអាមេរិក មុនពេលត្រូវបានបាញ់ ទម្លាក់កាលពីចុងសប្តាហ៍មុន បានទាក់ទាញការចាប់អារម្មណ៍ ពីសាធារណជន និងបានទាក់ទាញការ បរិហារយ៉ាងខ្លាំងថា ជាកិច្ចខិតខំប្រឹងប្រែងចារកម្មដ៏ក្លាហាន ។ មន្ត្រីអាមេរិកបាននិយាយថា រដ្ឋាភិបាលចិន បានកំណត់គោលដៅលើឧស្សាហកម្ម និងទីភ្នាក់ងាររដ្ឋាភិបាល របស់សហរដ្ឋអាមេរិក ជាមួយនឹងប្រតិបត្តិការចារកម្ម ត្រូវបានរចនាឡើង ដើម្បីប្រមូលអាថ៌កំបាំង...
បរទេស៖មន្ត្រីយោធាម្នាក់សុំមិនបញ្ចេញឈ្មោះដែលបាន ថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មានយោធា military.com កាលពីប៉ុន្មានថ្ងៃកន្លង មកនេះបានឲ្យដឹងថាយន្តហោះប្រភេទ V-22 ក្នុងចំនួនមិនច្បាស់លាស់មួយត្រូវបានមន្ទីរ ប៉ង់តាហ្គោនសម្រេចផ្អាកការហោះហើរជាបណ្តោះអាសន្នក្រោយរកឃើញថាមានបញ្ហាបច្ចេកទេសនៃការហោះហើរ។ ប្រភពដដែលបានបន្តទៀតថាប៉ង់តាហ្គោនបានសម្រេចចិត្តបែបនេះ នៅក្រោយពេលដែលរកឃើញថាការហោះហើរ នៃយន្តហោះ V-22 ក្នុងចំនួនកំណត់មួយអាចធ្វើការហោះហើរ និងប្រតិបត្តិការបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយបញ្ហានេះនឹងមិនត្រូវបានប្រកាសជាផ្លូវការឡើយរហូតដល់មានការជួសជុលនិងផ្លាស់ប្តូរគ្រឿងបន្លាស់ទាំងអស់ជាមុនសិន។ គួររំលឹកដែរថា V-22 បានជួបឧប្បទ្ទេវហេតុធ្លាក់នៅក្នុងប្រទេសន័រវេសកាល ពីខែមិនាឆ្នាំកន្លងទៅនិងបាន សម្លាប់យោធាជើងទឹកអាមេរិក៤នាក់ ដែលស្ថិតនៅលើយន្តហោះទាំងអស់ហើយ៥នាក់ ទៀតជាយោធាជើងទឹកអាមេរិក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា យន្តហោះចម្បាំងយោធាអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលគេសង្ស័យថា បានអណ្តែតចេញ ពីឆ្នេរសមុទ្រនៃរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ ដោយនាំឱ្យមានការបិទ បាំងនូវរឿងអាស្រូវ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យមានការបំភ្លឺ ពីការយកចិត្តទុកដាក់...
សេអ៊ូល ៖ ក្រសួងការពារជាតិ របស់ទីក្រុងសេអ៊ូល បាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែន អាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះ ទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក។ ចល័តសម្រាប់សមយុទ្ធដែន អាកាសរួមបញ្ចូលគ្នា គឺយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក General Atomics បានផ្តល់ជូនអ៊ុយក្រែននូវយន្តហោះគ្មានមនុស្សបើក Reaper MQ-9 ចំនួនពីរគ្រឿងក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ ប៉ុន្តែក៏មានកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសផងដែរ ប្រសិនបើត្រូវបានអនុម័ត នឹងមកជាមួយតម្លៃដឹកជញ្ជូនដ៏សំខាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ...