ព័ត៌មានអន្តរជាតិ
ពេលនេះបម្រាមចាស់ៗ បែបផ្ដាច់ការ នៅអាហ្វហ្កានីស្ថាន គៀបសង្កត់លើស្ត្រី ចេញមកវិញទៀតហើយ
ក្រោយប្រទេសអាហ្វហ្គានីស្ថានធ្លាក់នៅក្រោមដៃ ក្រុមសកម្មប្រយុទ្ធ តាលីបង់ មហាជននៅជំុវិញពិភពលោក សម្តែងការព្រួយបារម្ភនិងអាណិតអាសូរចំពោះ ជោគវាសនារបស់ក្មេងស្រី និងស្រ្តី នៅក្នុងប្រទេសនេះ។ ដូចធ្លាប់បានដឹងរួចមកហើយ កាលពីពេល២០ឆ្នាំមុន គ្រាលដែលក្រុមតាលីបង់នៅដឹកនាំប្រទេស គឺច្បាប់សាសនាត្រូវបានអនុវត្តតឹងរុឹងមែនទែន ជាពិសេសទៅលើស្រ្តីតែម្តង។ មកទល់ពេលនេះ ការផ្ទេរអំណាចពេញលេញមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែបម្រាមចាស់ៗ ដែលធ្លាប់អនុវត្តកាលពី២០ឆ្នាំមុន បានលេចចេញមកវិញស្ងាត់ៗ នៅអាហ្វហ្កានីស្ថាន ដោយនារីហាមចេញពីផ្ទះម្នាក់ឯង ពេលគ្មានបងប្អូនប្រុស ឬ...