តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ របស់អង់គ្លេស និងសហរដ្ឋអាមេរិក ទាក់ទងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយ អ៊ីស្រាអែល នៅភាគខាងជើង នៃសមុទ្រអារ៉ាប់ ហើយបានព្រមានថា ខ្លួននឹងឆ្លើយតបភ្លាមៗ និងយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ដែលអាចកើតមាន” ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងនេះ ត្រូវបានដកស្រង់សម្តីដោយគេហទំព័រផ្លូវការរបស់ក្រសួងថា“ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ...
បរទេស៖សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងតេហរ៉ង់បានធ្វើការបដិសេធ ទៅនឹងព័ត៌មានចោទប្រកាន់ថាខ្លួនគឺជាអ្នកដែលពាក់ព័ន្ធ នឹងសកម្មភាពវាយប្រហារលើកងកម្លាំង អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិកបានថ្លែងប្រាប់ ទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិថា ជាការឆ្លើយតបរដ្ឋាភិបាលវ៉ាស៊ិនតោនក៏កំពុងដាក់គោលដៅវាយប្រហារតបតវិញផងដែរ ទៅលើក្រុមប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅក្នុង ប្រទេសស៊ីរីនិងអ៊ីរ៉ាក់តាមរយៈ ការវាយប្រហារតាមអាកាស។ ប្រេសិតពិសេសរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការ សហប្រជាជាតិលោក Majid Takht Ravanchi បានថ្លែងបែបនេះថា ការអះអាងទាំងឡាយដែលពាក់ព័ន្ធមកលើអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយ ការវាយប្រហារ ទៅលើកងកម្លាំងអាមេរិកនោះគឺ ជាមិនពិតនិងប្រឌិតហើយទាមទាររកភាពត្រឹមត្រូវ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានដកស្រង់សម្តីមេបញ្ជាការ កងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ដែលនិយាយថា ប្រទេសអ៊ីរ៉ង់មានកូនដ្រូន ដែលអាចហោះហើរ បានចម្ងាយ៧.០០០គីឡូម៉ែត្រ ហើយនេះជាដំណើរអភិវឌ្ឍន៍មួយ ដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងចាត់ទុកថា ជាការគម្រាមកំហែងមួយ ចំពោះស្ថិរភាពក្នុងតំបន់។ ការអះអាងរបស់អ៊ីរ៉ង់នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសអ៊ីរ៉ង់ និងមហាអំណាចធំៗទាំង៦ កំពុងតែធ្វើការពិភាក្សាគ្នា ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀង...
តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថា ការចរចាចំនួន០៥លើកកន្លងមក របស់ទីក្រុង Vienna ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ មានភាពប្រសើរឡើងវិញ ដែលនាំឱ្យមានកិច្ចព្រមព្រៀង ជុំវិញការដកទណ្ឌកម្ម អាមេរិកចំនួន ១.០០០ករណីលើអ៊ីរ៉ង់ ប៉ុន្តែប្រហែល ៥០០ករណីផ្សេងទៀត នៅតែមានជម្លោះ ។ នេះបើតាមការដកស្រង់ សម្តីចេញពីសភា...
តេអេរ៉ង់ ៖ នាវាចម្បាំងធំបំផុត នៅក្នុងកងទ័ពជើងទឹកអ៊ីរ៉ង់ បានឆាបឆេះហើយក្រោយ មកបានលិចនៅថ្ងៃពុធ ម្សិលមិញនេះ នៅឈូងសមុទ្រអូម៉ង់ ក្រោមកាលៈទេសៈ មិនច្បាស់លាស់ ដែលជាគ្រោះមហន្តរាយចុងក្រោយបង្អស់ ដែលវាយប្រហារ លើនាវាមួយគ្រឿង របស់ប្រទេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានភាពតានតឹង ជាមួយលោកខាងលិច ។ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថាអគ្គិភ័យបានចាប់ផ្តើមនៅម៉ោង ២...
តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថា ពីឡុតយោធាចំនួន០២នាក់ បានស្លាប់ នៅថ្ងៃអង្គារនេះ ដោយសារជួបឧប្បត្តិហេតុ បញ្ជាយន្តហោះខុសបច្ចេកទេស នៅពេលហ្វឹកហាត់ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ពីឡុតយោធាចំនួន០២នាក់ របស់ប្រទេសអ៊ីរ៉ង់ បានស្លាប់នៅថ្ងៃអង្គារនេះ នៅក្នុងមូលដ្ឋានទ័ពអាកាស Vahdati...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបានលើកឡើងថា ប្រទេសចិន គាំទ្រការទាមទារសមហេតុផលរបស់អ៊ីរ៉ង់ ទាក់ទងនឹងផែនការសកម្មភាពចម្រុះ (JCPOA) ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងត្រៀមខ្លួនដើម្បីពង្រឹងការសម្របសម្រួល ជាមួយអ៊ីរ៉ង់ និងការពារផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី។ លោកស៊ីបានកត់សម្គាល់ថាប្រទេសចិន និងអ៊ីរ៉ង់ ប្រកាន់ខ្ជាប់ និងជួយគ្នាទៅវិញទៅមកបានចូលរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទទួលបាននូវលទ្ធផលជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគី។ លោកស៊ី...
អ៊ីរ៉ង់ ៖ អ្នកស្រាវជ្រាវ ដែលសិក្សា ទិន្នន័យថ្មី បានបង្ហាញថា ជ្រលងភ្នំមរណៈ នៃរដ្ឋកាលីហ្វ័រញ៉ា មិនមែនជាកន្លែង ដែលកក់ក្តៅបំផុត នៅលើភពផែនដីរបស់យើងឡើយ កន្លែងក្តៅបំផុត គឺ តំបន់ Lut វាលខ្សាច់អ៊ីរ៉ង់ ដោយមាន៨០.៨ អង្សាសេ ឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។...
បរទេស៖ប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែអន្តរជាតិ IAEA តាមសេចក្តីរាយការណ៍ បានបន្តកិច្ចព្រមព្រៀង ឃ្លាំមើលនុយក្លេអ៊ែដែលទើបផុតកំណត់ថ្មីៗនេះ ដើម្បីបញ្ចៀសការបរាជ័យ ដែលអាចធ្វើឲ្យកិច្ចពិភាក្សាគ្នាស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ធ្លាក់ចូលក្នុងវិបត្តិ។ អគ្គនាយកទីភ្នាក់ងារឃ្លាំមើលថា មពលនុយក្លេអ៊ែ IAEA លោក Rafael Grossi បាននិយាយប្រាប់ដល់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “ឧបករណ៍ និងសកម្មភាពបញ្ជាក់និងឃ្លាំមើល ដែលយើងបានព្រមព្រៀងគ្នានោះ នឹងបន្តធម្មតាក្នុងពេលបច្ចុប្បន្ន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានធ្វើការអះអាងអំពីកិច្ច ប្រជុំពិភាក្សាជាលើកដំបូង របស់ខ្លួនជាមួយ នឹងអារ៉ាប៊ីសាអូឌីត ដែលបានធ្វើឡើង ដើម្បីលប់ចោលនូវភាពតាន តឹងរវាងគ្នា។ អ្នកនាំពាក្យ របស់លោករដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយថា លទ្ធភាពនៃការលប់ចោលនូវភាពតានតឹង រវាងប្រទេស...