បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាប្រទេសអ៊ីស្រាអែល បានប្រារព្ធពិធីរំលឹកដល់ជនរងគ្រោះនៃការសម្លាប់រង្គាល និងការចាប់ពង្រត់ធ្វើឡើង ដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ខណៈដែលបច្ចុប្បន្នកំពុងបន្តការ ប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា និងលីបង់ ។ មួយឆ្នាំក្រោយមកនៃការវាយប្រហារ ដែលបានសម្លាប់មនុស្ស ប្រហែល១,២០០នាក់ និង២៥១ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu...
បារាំង៖ប្រធានគណៈប្រតិភូអ៊ីរ៉ាក់បាននិយាយថា គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) បានច្រានចោលសំណើ របស់ពួកគេ ដោយមិនឲ្យបង្ហាញទង់ជាតិ របស់ប្រទេសអ៊ីស្រាអែលនៅជាប់នឹង ប្រទេសអ៊ីរ៉ាក់ ក្នុងអំឡុងព្រឹត្តិការណ៍ ការប្រកួតកីឡានៅទីក្រុងប៉ារីសឡើយ។ លោក Herda Raouf បានប្រាប់ AFP ថា នៅពេលយើង មកដល់កីឡដ្ឋាន Lyon យើងបានរកឃើញទង់ជាតិអ៊ីរ៉ាក់ ដែលដាក់នៅជាប់នឹងទង់ជាតិអ៊ីស្រាអែល...
អ៊ីស្រាអែល ៖ អ្នកបុរាណវត្ថុវិទូអ៊ីស្រាអែល បានរកឃើញទីតាំង សំណង់អាគារបុរាណ ដ៏ធំអស្ចារ្យមានអាយុកកាស ៣០០០ ឆ្នាំក្នុងក្រុងយេរូសាឡឹម បានរៀបរាប់ទីតាំងមួយនោះ តាមព្រះគម្ពីរបរិសុទ្ធ របស់សាសនាគ្រិស្ទ ដែលបានមាន ជំនឿលើព្រះយេស៊ូវ។ អ្នកបុរាណវត្ថុវិទូ បានរកឃើញអាគារបុរាណមួយ នេះត្រូវបានសាង សង់ឡើងជាង ៣០០០ ឆ្នាំមុននៅទីក្រុងដាវីឌ ត្រូវបានគេចាត់ទុកថា ជាទីក្រុងចំណាស់បំផុត មួយក្នុងប្រវត្តិសាស្ត្រ...
យេរ៉ូសាឡឹម ៖ អធិការ នៃក្រសួងទំនាក់ទំនងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានរឹបអូសឧបករណ៍ថតរូប និងបញ្ឈប់ការផ្សាយផ្ទាល់ របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរដ្ឋ របស់អ៊ីស្រាអែល បានរាយការណ៍ថា ទូរទស្សន៍ Kan TV ។ សកម្មភាពរបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង...
ញូវយ៉ក ៖ អតីតបុគ្គលិកក្រុមហ៊ុន Google រាប់សិបនាក់ បានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សា ទំនាក់ទំនងការងារជាតិ របស់អាមេរិកកាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេ ត្រូវបានបណ្តេញចេញ ឬដាក់=jyឈប់សម្រាករដ្ឋបាល កាលពីខែមុនសម្រាប់ការតវ៉ា លើកិច្ចសន្យាកុំព្យូទ័រលើ Cloud របស់ក្រុមហ៊ុន ជាមួយរដ្ឋាភិបាល របស់អ៊ីស្រាអែល ។ ពាក្យបណ្តឹងនេះចោទប្រកាន់ Google ពីការសងសឹកលើកម្មករ ចំពោះសកម្មភាពរួមគ្នាត្រូវបានការពារ...
យេរ៉ូសាឡឹម៖ ប្រភពរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល គ្រោងនឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយក្រុមហាម៉ាស់ លើសំណើបទឈប់បាញ់ថ្មីមួយ សំដៅធានាការដោះលែងចំណាប់ខ្មាំង ដែលកាន់កាប់នៅតំបន់ហ្គាហ្សា។ ប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថាគណៈប្រតិភូ ដែលមានសមាសភាពពីមន្ត្រីសន្តិសុខនឹងចាកចេញនៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយឈ្មួញកណ្តាលអេហ្ស៊ីប។ សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានរាយការណ៍ថា គណៈប្រតិភូក្រុមហាម៉ាស់បានមកដល់ទីក្រុងគែរ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង។ របាយការណ៍បានឲ្យដឹងថា នៅក្នុងសំណើកែប្រែ អ៊ីស្រាអែល បានយល់ព្រមកាត់បន្ថយចំនួនចំណាប់ខ្មាំង...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមតំណាងកម្មករ បាននិយាយថា ក្រុមហ៊ុន Google បានបណ្ដេញបុគ្គលិកយ៉ាងហោចណាស់ ២០ នាក់បន្ថែមទៀត បន្ទាប់ពីមានការតវ៉ាជុំវិញបច្ចេកវិទ្យា ដែលក្រុមហ៊ុន កំពុងផ្គត់ផ្គង់រដ្ឋាភិបាល អ៊ីស្រាអែល ចំពេលមាន សង្គ្រាម នៅតំបន់ Gaza នាំឲ្យចំនួនបុគ្គលិក ដែលត្រូវបានបញ្ឈប់ សរុបកើនដល់ជាង ៥០ នាក់...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ជិតមួយសប្តាហ៍បន្ទាប់ពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមករបស់ទីក្រុងតេអេរ៉ង់ ជាមួយនឹងកាំជ្រួចរាប់រយគ្រាប់ និងយន្តហោះដ្រូនលើអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះត្រូវបានគេឮនៅជិតអាកាសយានដ្ឋានមួយក្នុងខេត្ត Isfahan ភាគកណ្តាលរបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែកន្លែងនុយក្លេអ៊ែរនៅក្នុងខេត្តនេះមិនបានខូចខាតនោះទេ។ កាសែត The New York Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ ៣នាក់ ដែលមានទីតាំងនៅជិតទីក្រុង Isfahan...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២០០នាក់ និងចាប់ខ្លួនប្រហែល ១,០០០នាក់ទៀតនៅក្នុងមណ្ឌលវេជ្ជសាស្ត្រ Al-Shifa នៅភាគខាងជើងតំបន់ហ្គាហ្សា។ ការិយាល័យបានឲ្យដឹថនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានបន្តប្រព្រឹត្ត “ឧក្រិដ្ឋកម្ម” ប្រឆាំងនឹងអ្នកដែលនៅខាងក្នុងអគារ និងក្នុងតំបន់របស់ខ្លួន ជាមួយនឹងព័ត៌មានដែលមានបង្ហាញថា “ការប្រហារជីវិតរបស់កងទ័ពលើពលរដ្ឋភៀសខ្លួនជាង ២០០នាក់ និងការចាប់ខ្លួនមនុស្សប្រហែល ១,០០០នាក់ផ្សេងទៀត” ។ ដោយលើកឡើងពីសក្ខីកម្មពីអ្នកនៅរស់រានមានជីវិត សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអ៊ែលម្នាក់បានបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ប្រទេសអ៊ីស្រាអ៊ែល បានទទួលការឆ្លើយតបរបស់ក្រុមហាម៉ាស់ចំពោះសំណើចុះកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយដែលកើតចេញពីអ្នកសម្រុះសម្រួលនៃប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ ។ លោក David Barnea ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់ប្រទេសអ៊ីស្រាអ៊ែល បានទទួលការឆ្លើយតបជាលាយលក្ខណ៍អក្សរពីនាយករដ្ឋមន្ត្រីនៃប្រទេសកាតា គឺលោក Sheikh Mohammed bin Abdulrahman bin Jassim Al...