យេរូសាឡឹម ៖ យោងតាមប្រភពភាគីទាំង ២ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែលបានយល់ព្រមផ្តល់ឲ្យក្រុមហ៊ុន Intel នូវជំនួយទឹកប្រាក់ចំនួន ៣.២ ពាន់លានដុល្លារ សម្រាប់រោងចក្រផលិត បន្ទះឈីបថ្មី ២៥ ពាន់លានដុល្លារដែលខ្លួនគ្រោង នឹងសាងសង់នៅភាគខាងត្បូង ប្រទេសជាការវិនិយោគដ៏ធំបំផុត ដែលមិនធ្លាប់មានដោយក្រុមហ៊ុន ក្នុងប្រទេសនេះយោងតាមការ ចេញផ្សាយពីគេហទំព័រ VOA ។ ដំណឹងនេះកើតឡើង...
ហ្គាហ្សា៖ អ៊ីស្រាអែល បានបន្តការទម្លាក់គ្រាប់បែក កាលពីថ្ងៃអាទិត្យ លើគោលដៅនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដោយទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល រាយការណ៍ថា ចំនួនអ្នកស្លាប់កើនឡើងដល់ជាង ២ម៉ឺននាក់ហើយ។ យោធាអ៊ីស្រាអែលបានឲ្យដឹងថា កម្លាំងជើងគោក ជើងអាកាស និងជើងទឹករបស់ខ្លួនបានវាយប្រហារទីតាំងប្រមាណ ២០០ កន្លែងក្នុងតំបន់ហ្កាហ្សាក្នុង មួយថ្ងៃកន្លងមក ។ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៦៦ នាក់ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល...
ហ្គាហ្សា ៖ រយៈពេល ៦សប្តាហ៍ នៃការប្រយុទ្ធគ្នាដ៏សាហាវនេះ ក្រុមហាម៉ាស និងអ៊ីស្រាអែល កាលពីថ្ងៃពុធបានព្រមព្រៀងគ្នា លើការបញ្ឈប់ជាបណ្តោះអាសន្ន នៅក្នុងអរិភាពជាថ្នូរនឹងការ ដោះដូរចំណាប់ខ្មាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បទឈប់បាញ់រយៈពេល ៤ថ្ងៃ ដូចដែលបានព្រមព្រៀងគ្នាបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនសប្តាហ៍ដែលដឹកនាំដោយប្រទេសកាតា នឹងផ្តល់ការសង្គ្រោះរយៈពេលខ្លីដល់ប្រជាជននៅតំបន់ហ្គាហ្សា ហើយអាចនាំទៅដល់ការដោះលែងចំណាប់ខ្មាំងបន្ថែម ប៉ុន្តែការបញ្ចប់យ៉ាងច្បាស់លាស់ ចំពោះអរិភាព គឺមិនច្បាស់នោះទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានច្រានចោលការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បី “បំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង” ដោយថាពួកគេ “នឹងមិនទទួលបានសន្តិសុខ និងស្ថិរភាព សម្រាប់នរណាម្នាក់ឡើង” ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ហ្គាហ្សា គឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន ក្រោមយុត្តាធិការរបស់អង្គការរំដោះប៉ាឡេស្ទីន (PLO)។ លោក...
ដាម៉ាស់៖ យោងតាមអ្នកឃ្លាំមើលសង្គ្រាមបានឱ្យដឹងថា ការបំផ្ទុះចំនួន ៣លើកបានកើតឡើងនៅទូទាំងរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃពុធ ដែលទំនងជាការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើទីតាំងយោធា នៅក្បែរនោះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើចម្ការ Aqraba នៅតំបន់ជនបទនៃទីក្រុងដាម៉ាស់ ដែលជាកន្លែងមូលដ្ឋានទ័ពអាកាសយោធាស្ថិតនៅចម្ងាយត្រឹមតែ ១េ គីឡូម៉ែត្រភាគខាងលិចនៃអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងដាម៉ាស់។ ក្រុមសង្កេតការណ៍បានបន្ថែមថា ការវាយប្រហារក៏បានវាយប្រហារស្ថានីយរ៉ាដាមួយ ភាគនិរតីនៃទីក្រុងដាម៉ាស់ ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមក្រុមឃ្លាំមើល...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យរដ្ឋាភិបាលមូស្លីមរួបរួមគ្នា និងទាមទារឱ្យបញ្ចប់ជាបន្ទាន់ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ដោយកាត់ផ្តាច់ប្រេង និងការនាំចេញផ្សេងទៀត និងផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល។ លោក Ali Khamenei បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយនិស្សិតនៅទីក្រុងតេអេរ៉ង់ ៣ថ្ងៃមុនខួបនៃការកាន់កាប់ស្ថានទូតអាមេរិកឆ្នាំ១៩៧៩ ដោយនិស្សិតអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់លោក។ លោកក៏បានអំពាវនាវឱ្យរដ្ឋមូស្លីមថ្កោលទោស ចំពោះសកម្មភាពរបស់អ៊ីស្រាអែល និងបានរិះគន់សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ចំពោះជំហររបស់ពួកគេលើជម្លោះអ៊ីស្រាអែល-ហាម៉ាស។...
ចិន ៖ កាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកប្រើប្រាស់ បណ្តាញឲ្យដឹងថា អ៊ីស្រាអែល មិនអាចត្រូវបានរកឃើញ នៅលើផែនទីឌីជីថលអនឡាញ ឈានមុខគេរបស់ប្រទេសចិន នៅលើវេទិកានានារួមទាំង Baidu និង Alibaba ទៀតឡើយ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។...
អ៊ីស្រាអែល៖ រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងអ៊ីស្រាអែល លោក Shlomo Kahri បានប្តេជ្ញាថា អ៊ីស្រាអែលនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងការផ្តល់ផែនការរបស់នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ការផ្តល់សេវាអ៊ីនធើណេតបណ្តាញផ្កាយរណប Starlink ទៅកាន់តំបន់ហ្គាហ្សា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លោក Kahri បានអះអាងនៅលើការបង្ហោះនៅលើ X...
អ៊ីស្រាអែល ៖ រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តបទប្បញ្ញត្តិ គ្រាអាសន្ន ដែលធ្វើឲ្យខ្លួនផ្អាកប្រតិបត្តិការ បណ្តាញផ្សព្វផ្សាយបរទេស ចំពេលមានជម្លោះជាមួយ ក្រុមហាម៉ាស ហើយវិធានការនេះ ត្រួសត្រាយផ្លូវសម្រាប់ការបិទការិយាល័យរបស់ Al Jazeera ដែលមានមូលដ្ឋាន នៅប្រទេសកាតា យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។ ក្រសួងទំនាក់ទំនង របស់អ៊ីស្រាអែលបាននិយាយថា វិធានការថ្មីនេះ...
បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់ នៅប៉ាឡេស្ទីននោះមក គេគឺបាននឹកឃើញភ្លាម ដល់ការទស្សន៍ទាយមួយរបស់កំពូលហោរ៉ាបារាំងលោក Nostradamus កាលពី ៤៥៥ឆ្នាំមុន ។ ក្នុងសៀវភៅព្យាករណ៍ របស់លោកដែលមានចំណងជើងថា «Les Propheties» ចុះផ្សាយក្នុងឆ្នាំ១៥៦៨ គឺបានលើកឡើងពីសង្គ្រាមដ៏ធំមួយក្នុងឆ្នាំ២០២៣។ លោកបានសរសេរថា៖ ៧ខែនៃសង្គ្រាមដ៏ធំនេះ មនុស្សស្លាប់គរលើគ្នា»។ ជាមួយគ្នានេះ គេបានសន្និដ្ឋានទៀតថា វាអាចជាសង្គ្រាមលោកលើកទី៣ ពោលគឺជាសង្គ្រាមរវាងអ៊ីស្រាអែល...