ព័ត៌មានអន្តរជាតិ

កងកម្លាំង​អ៊ីស្រាអែល សម្រុក​ចូល​មន្ទីរពេទ្យ​ដ៏ធំ​មួយ នៅ​ក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានវាយលុកលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បន្ទាប់ពីបានវាយកម្ទេច ជញ្ជាំងភាគខាងត្បូងរបស់ខ្លួន។

ក្រសួងបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែល បានបញ្ជាឱ្យក្រុមគ្រូពេទ្យផ្លាស់ ទីអ្នកជំងឺទាំងអស់ទៅកាន់អគារចាស់នៃមន្ទីរពេទ្យ ដែលមិនមានឧបករណ៍ត្រឹមត្រូវ សម្រាប់ការព្យាបាល។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មន្ទីរពេទ្យនឹងប្រឈមមុខនឹង ស្ថានភាពដ៏ គួរឱ្យព្រួយបារម្ភមួយ ដោយសារតែកង្វះសមត្ថភាពផ្នែកវេជ្ជសាស្រ្ត និងការហត់នឿយ នៃប្រេងឥន្ធនៈក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ដែលគំរាមកំហែង ដល់អាយុជីវិតអ្នកជំងឺ រួមទាំងបន្ទប់ថែទាំ ដែលពឹងផ្អែកខ្លាំងចំនួន ៦នាក់ និងកុមារ ៣ នាក់នៅក្នុងមណ្ឌលថែទាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់កាសែតស៊ិនហួ រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីនលោកស្រី Mai al-Kaila បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យ Nasser បានធ្វើម្តងទៀតនូវ “ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់ ដែលបានកើតឡើងនៅក្នុងមន្ទីរពេទ្យផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា រួមទាំង Shifa Medical Complex នៅពេលដែលខ្លួនបានបង្ខំឱ្យមនុស្ស ផ្លាស់ទីលំនៅត្រូវជម្លៀសចេញ។

លោកស្រីបានលើកឡើងថា មន្ទីរពេទ្យ Nasser ដែលស្ថិតនៅក្រោមការឡោមព័ទ្ធអស់រយៈពេល ២៥ ថ្ងៃជាប់ៗគ្នា មានបុគ្គលិកសុខាភិបាលចំនួន ៣០០ នាក់ អ្នកជំងឺចំនួន ៤៥០នាក់ និងរងរបួស ហើយមនុស្សជាង ១០,០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top