បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ (BND) របស់ប្រទេសអាល្លឺម៉ង់ “មានការព្រួយបារម្ភ” ចំពោះការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលទទួលរងគ្រោះដោយកងទ័ពអ៊ុយក្រែន នៅក្នុងជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ, នេះបើយោងតាមកាសែត Der Spiegel ប្រចាំសប្តាហ៍របស់ប្រទេសអាល្លែម៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្នកំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងទីក្រុង...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមេដឹកនាំការពារជាតិ ចូលរួមកិច្ចប្រជុំមួយនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីពន្លឿនការផ្គត់ផ្គង់អាវុធ ដល់អ៊ុយក្រែន។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅពេលថ្លែងទៅកាន់ កិច្ចប្រជុំតាមរយៈតំណភ្ជាប់វីដេអូថា “យើងត្រូវតែបង្កើនល្បឿន។ ពេលវេលាត្រូវតែក្លាយជា អាវុធសំខាន់របស់យើង ដូចជាការការពារដែនអាកាស កាំភ្លើងធំ រថពាសដែក និងរថក្រោះ” ។...
ប៊ែកឡាំង៖ ទីក្រុងប៊ែរឡាំងនឹងអនុញ្ញាត ឱ្យរថក្រោះផលិតដោយអាល្លឺម៉ង់ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រម បញ្ជូនរថក្រោះដោយខ្លួនឯងដែរ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសង្កត់ធ្ងន់លើលក្ខខណ្ឌជាច្រើនដង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅពីក្រោយការបិទទ្វារ។ បុគ្គលនោះបានឲ្យដឹងដោយនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះ។ សម្ព័ន្ធមិត្តលោកខាងលិច នឹងជួបប្រជុំគ្នា នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ ដើម្បីផ្តល់អាវុធបន្ថែមទៀត សម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រកាសថា ប្រទេស ហូឡង់បានយល់ព្រមបញ្ជូនប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនមួយ មកឱ្យទីក្រុងគៀវ ទោះបីនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte នៅតែមិនច្បាស់លាស់ និងលោកបានជៀស វាងការប្តេជ្ញាចិត្តជាក់លាក់ណា មួយសម្រាប់ការផ្តល់ ជូននេះក៏ដោយ ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសរុស្សីលោក Sergy Lavrov កាលពីថ្ងៃពុធបានធ្វើការលើកឡើងថា ជម្លោះនៅអ៊ុយក្រែន នឹងអាច បញ្ចប់ទៅនៅពេលណាដែលអ៊ុយក្រែន នឹងបញ្ចប់បញ្ចេញសង្គមភាព ដែលគម្រាមកំហែង ដល់ទីក្រុងមូស្គូ និងការរើសអើងប្រឆាំងនឹងក្រុមអ្នកតំណាងរបស់រុស្ស៊ី។ លោករដ្ឋមន្ត្រីបានបន្តថាស្ថានភាពបច្ចុប្បន្ននៃ ការប្រឈមមុខដាក់គ្នានោះ កើតឡើងក៏ដោយសារតែបញ្ហាព្រួយបារម្ភ អំពីបញ្ហាសន្តិសុខប៉ុណ្ណោះ ហើយនៅពេលដែលត្រូវបាន សួរពីក្រុមអ្នកកាសែតថាជម្លោះនេះ នឹងអាចបញ្ចប់ទៅ ក្នុងឆ្នាំនេះដែរឬទេលោក រដ្ឋមន្ត្រីបាបន្ថែមថាគោលបំណងនៃការធ្វើប្រតិបត្តិយោធាពិសេសរបស់រុស្សីគឺក្នុងគោលបំណងដើម្បីដកក្តីបារម្ភផ្នែកសន្តិសុខចេញពីរុស្សីប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីបានពន្យល់ទៀតថា៖ជម្លោះ...
គៀវ ៖ លោក Serhiy Nayev មេបញ្ជាការកងកម្លាំងចម្រុះ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងរឹតបន្តឹងការការពារព្រំដែន របស់ខ្លួនជាមួយប្រទេសបេឡារុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Nayev ត្រូវបានដកស្រង់សម្តីដោយសេវា សារព័ត៌មានរបស់កងកម្លាំងរួមថា “យើងអនុវត្តការងារ ដែលបានប្រគល់ឱ្យយើង ប្រកបដោយវិជ្ជាជីវៈ ហើយបង្កើនសមត្ថភាពការពារ របស់យើងជាលំដាប់”...
គៀវ៖ ទាហានអ៊ុយក្រែនប្រហែល ១០០ នាក់នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកភ្លាមៗនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនលើប្រើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Patriot ធ្វើឱ្យទីក្រុងគៀវ កាន់តែខិតទៅជិត ដើម្បីទទួលបានការការពារដែលស្វែងរកជាយូរមកហើយប្រឆាំងនឹងការបន្តវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ អ៊ុយក្រែន បានស្នើសុំឱ្យសហរដ្ឋអាមេរិក ផ្តល់ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស Patriot អស់រយៈពេលជាច្រើនខែ ដោយសារវាអាចកំណត់គោលដៅលើយន្តហោះ កាំជ្រួចធ្វើដំណើរ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាង។ ក្នុងអំឡុងដំណើរទស្សនកិច្ចចុងខែធ្នូ ទៅកាន់សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅតួកគីលោក Vasyl Bodnar បានឲ្យដឹងថា កិច្ចប្រជុំកំពូល ដើម្បីពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន អាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ។ លោក Bodnar បានលើកឡើងថា កិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ លោកបានថ្លែងអំណរគុណចំពោះតួកគី សម្រាប់ការគាំទ្រសម្រាប់ផែនការដែលបានស្នើឡើងដោយ...
Warsaw៖ ប៉ូឡូញបានសម្រេចចិត្តបញ្ជូនរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ទៅកាន់ប្រទេស អ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងរុស្ស៊ី នេះបើតាមប្រធានាធិបតីរបស់ប្រទេសនេះ លោក Andrzej Duda ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន លោក Duda បានជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន និងលីទុយអានី លោក វ្លាឌីមៀ ហ្សេឡិនស្គី និង...
គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹង នៅក្នុងការអាប់ដេតនៅថ្ងៃចន្ទនេះថា កងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានបាត់បង់សម្ភារៈយោធាយ៉ាងច្រើន ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលទីក្រុងម៉ូស្គូបង្កើនការពង្រឹង ដើម្បីត្រៀមសម្រាប់ការវាយលុករបស់អ៊ុយក្រែន ដែលអាចកើតមាន។ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃចន្ទថា រថក្រោះ ១១ គ្រឿង រថពាសដែក ១៧ គ្រឿង និងឧទ្ធម្ភាគចក្រ ៣...