បរទេស៖ ប្រធានសភាអាមេរិក ដែលទើបជាប់ឆ្នោតថ្មី លោក Kevin McCarthy ត្រូវបានគេរាយការណ៍ដោយសន្យា សមាជិកសភាខាងអភិរក្សថា លោកនឹងជួយអនុម័តច្បាប់ ដែលនឹងកំណត់ជំនួយផ្នែកសេដ្ឋកិច្ច និងយោធានាពេលអនាគតដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមកាសែត Telegraph របស់ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ការសម្របសម្រួលទីក្រុងគៀវ គឺជាសម្បទានដ៏សំខាន់មួយ...
គៀវ ៖ ប្រទេសរុស្ស៊ីបានអះអាងថា យោធារបស់ខ្លួនបានធ្វើ “ការវាយប្រហារសងសឹក ” ដ៏សាហាវទៅលើបន្ទាយ ដែលប្រើប្រាស់ ដោយទាហានអ៊ុយក្រែន នៅក្នុងតំបន់ដុនបាស ខណៈដែលអ៊ុយក្រែន បានបដិសេធថា មិនមានអ្នកស្លាប់ នៅក្នុងការវាយប្រហារនោះទេ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា មីស៊ីលបានវាយប្រហារមូលដ្ឋាន បណ្ដោះអាសន្នចំនួនពីរ ដែលមានទាហានអ៊ុយក្រែនចំនួន ១៣០០នាក់នៅទីក្រុង Kramatorsk ក្នុងតំបន់ Donetsk...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នឹងបញ្ជូនរថពាសដែក ទៅកាន់អ៊ុយក្រែន ដែលផលិតរៀងៗខ្លួន ដោយប្រទេសទាំងពីរ ដើម្បីជំរុញទីក្រុងគៀវ ក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីការសន្ទនាតាមទូរស័ព្ទ រវាងលោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅព្រឹកថ្ងៃនេះ។ ក្នុងអំឡុងការអំពាវនាវនេះ លោក...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីតាលីមិនអាចក្លាយជា អ្នកសម្រុះសម្រួល នៅក្នុងជម្លោះដែលកំពុងបន្ត រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បាននោះទេ។ ការលើកឡើងនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមមុន ដែលបានបញ្ចេញដោយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ម៉ូស្គូ៖ ភាគីអ៊ុយក្រែនបានអះអាងថា ការវាយប្រហារដោយរ៉ុក្កែតចុងក្រោយរបស់ខ្លួន បានសម្លាប់ទាហានរុស្ស៊ីជាង ៤០០នាក់ ប៉ុន្ដែភាគីរុស្ស៊ី បានអះអាងវិញនៅថ្ងៃពុធនេះថា ចំនួនទាហានស្លាប់សរុបមានត្រឹមតែ ៨៩នាក់ប៉ុណ្ណោះ។ ក្រសួងការពារជាតិរុស្ស៊ី បានបង្កើនចំនួនបុគ្គលិកយោធារបស់ខ្លួន ដល់ទៅ ៨៩នាក់ ដែលបានស្លាប់នៅក្នុងការវាយឆ្មក់ ដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន នាពេលថ្មីៗនេះ ទៅលើមូលដ្ឋានយោធា ក្នុងតំបន់ Donetsk ដែលកាន់កាប់ដោយរុស្សី ហើយបានស្តីបន្ទោសការវាយប្រហារ លើការប្រើប្រាស់ទូរស័ព្ទដៃ...
គៀវ៖ លោក Oleksandr Shtupun អ្នកនាំពាក្យអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ស្ថានីយ៍រ៉ាដា និងឃ្លាំងរំសេវនៅក្នុងការវាយប្រហារ របស់អ៊ុយក្រែន។ លោក Shtupun បានឲ្យដឹងក្នុងអំឡុងពេលសន្និសីទសង្ខេប អំពីប្រតិបត្តិការដែលបានអាប់ដេត ដែលបានបង្ហោះនៅលើ Facebook ថា មន្ទីរពេទ្យមួយក្នុងតំបន់ Luhansk របស់ប្រទេសអ៊ុយក្រែន “ពោរពេញដោយទាហានរុស្ស៊ី ដែលរងរបួស” កាលពីថ្ងៃព្រហស្បតិ៍។...
បរទេស ៖ ភ្នាក់ងារស៊ើបការសំងាត់ របស់ប្រទេសអ៊ុយក្រែន SBU កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់ការចាប់ឃាត់ខ្លួន លោក Alexander Mamai ដោយចោទប្រកាន់ថា អភិបាលក្រុង Poltava រូបនេះបានធ្វើឲ្យបែកធ្លាយព័ត៌មានសំងាត់ របស់យោធា ។ មកដល់ពេលនេះគេជឿជាក់ថា រដ្ឋាភិបាលអ៊ុយក្រែន នឹងធ្វើការប្រកាសកាត់ទោសបុរស ជាអ្នកនយោបាយប្រឆាំងរូប នេះឲ្យជាប់គុកយ៉ាងហោចណាស់ រយៈពេលដល់ទៅ១២ឆ្នាំ...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ទីក្រុងគៀវ កំពុងពឹងផ្អែកលើការរៀបចំ កិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការសន្តិភាព សម្រាប់អ៊ុយក្រែន នៅចុងខែកុម្ភៈ។ លោក Kuleba បានលើកឡើងថា “អង្គការសហប្រជាជាតិ អាចជាវេទិកាដ៏ល្អបំផុត សម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ”...
គៀវ ៖ បន្ទាប់ពីរយៈពេល ១០ខែ សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានរលត់ទៅវិញ បើទោះបីជាទីក្រុងម៉ូស្គូ មានឧត្តមភាព លេខរៀងក៏ដោយ ហើយក្នុងករណីខ្លះ ដែលរុស្ស៊ីមានអាវុធល្អ ជាងក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន The National។ លោក James L Regens...
បរទេស៖ ឧត្តមសេនីយ Jacob Nagel ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិស្តីទីរបស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅក្នុងអត្ថបទ មួយចេញផ្សាយដោយ The National Interest កាលពីថ្ងៃសុក្រថា អ៊ីស្រាអែលទំនងជាមិនគាំទ្រអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារ ដែនអាកាស Iron Dome របស់ខ្លួននោះទេ ដោយសារតែការភ័យខ្លាចថាទង្វើនេះអាចបង្កឱ្យមានការឆ្លើយតបដ៏តឹងរ៉ឹងពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ...