ព័ត៌មានអន្តរជាតិ

ទីក្រុងប៊ែកឡាំង នឹងអនុញ្ញាតឱ្យនាំចេញ រថក្រោះអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែន ប្រសិនបើអាមេរិក បញ្ជូនរថក្រោះរបស់ខ្លួន

ប៊ែកឡាំង៖ ទីក្រុងប៊ែរឡាំងនឹងអនុញ្ញាត ឱ្យរថក្រោះផលិតដោយអាល្លឺម៉ង់ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រម បញ្ជូនរថក្រោះដោយខ្លួនឯងដែរ។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសង្កត់ធ្ងន់លើលក្ខខណ្ឌជាច្រើនដង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅពីក្រោយការបិទទ្វារ។ បុគ្គលនោះបានឲ្យដឹងដោយនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះ។

សម្ព័ន្ធមិត្តលោកខាងលិច នឹងជួបប្រជុំគ្នា នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ ដើម្បីផ្តល់អាវុធបន្ថែមទៀត សម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។

កិច្ចខិតខំប្រឹងប្រែងគឺផ្តោតលើប្រទេសអាល្លឺម៉ង់ ដែលមានអំណាចវេតូលើការសម្រេចចិត្តណាមួយ ក្នុងការបញ្ជូនរថក្រោះ Leopard របស់ខ្លួន ដែលបំពាក់ដោយកងទ័ពសម្ព័ន្ធមិត្តណាតូ នៅទូទាំងទ្វីបអឺរ៉ុប ហើយត្រូវបានគេមើលឃើញ យ៉ាងទូលំទូលាយថា សាកសមបំផុត សម្រាប់អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top