ព័ត៌មានអន្តរជាតិ

Trump អាចត្រឡប់មក Twitter និង Facebook វិញឆាប់ៗនេះ

បរទេស ៖ អតីតប្រធានាធិបតី អាមេរិក លោក Donald Trump ត្រូវបានគេជឿជាក់ថា បានរៀបចំផែនការ ក្នុងការវិលត្រឡប់មកកាន់ បណ្តាញសង្គម Twitter វិញហើយតាមរយៈការគាំទ្រ ពីសំណាក់ប្រធានក្រុមហ៊ុន លោក Elon Musk ។

ក្នុងពេលជាមួយគ្នានេះផងដែរ យុទ្ធនាការធ្វើញត្តិជាមួយ នឹងក្រុមហ៊ុន Meta ក៏បានធ្វើឡើងផងដែរ ក្នុងសប្តាហ៍នេះ ក្នុងគោលបំណង
ដើម្បីដោះយកគណនេយ្យ Facebook របស់លោកមកវិញផងដែរ រួមទាំងគណនេយ្យរបស់ Instagram បន្ថែមទៀត ។

នៅក្នុងលិខិតមួយ ដែលត្រូវ បានមើលឃើញដោយ NBC និងត្រូវយកមកចេញផ្សាយនោះ បានបង្ហាញសំណេរបែបនេះថា ៖ យើងជឿជាក់
ថាការហាមប្រាមគណនី របស់លោកប្រធានាធិបតី Trump នៅលើ Facebook បានបំភ្លៃ និងរារាំងការនិយាយ ជាសាធារណៈយ៉ាងខ្លាំង។

នៅក្នុងលិខិតនោះ ក៏បានបញ្ជាក់ទៀតថា លិខិតនោះបានស្នើសុំឲ្យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេ របស់ Facebook និង Instagram
នោះគួរតែទទួលជំនួបជាមួយ នឹងអតីតប្រធានាធិបតីរូបនេះ ក្នុងការស្វែងដំណោះស្រាយនិងផ្តល់សិទ្ធ ក្នុងការវិលត្រឡប់មកវិញរបស់លោក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top