តូក្យូ៖ ភាពតក់ស្លុត និងការថ្កោលទោស បានរីករាលដាល ពាសពេញពិភពលោក ខណៈដែលអាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានរកឃើញសាកសពជនស៊ីវិលចំនួន ៤១០នាក់នៅក្នុងតំបន់គៀវ បន្ទាប់ពីការដកទ័ពរបស់រុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូ ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើកម្មវិធីព័ត៌មានអាមេរិក ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ។ វីដេអូ និងរូបភាពបង្ហាញពីសាកសព ដែលរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Bucha ទីក្រុងមួយនៅជិតទីក្រុងគៀវ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា ប្រហែលពាក់កណ្តាលនៃក្រុមហ៊ុនកាណាដាដែលរំពឹងថា នឹងរងផលប៉ះពាល់ដោយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលលទ្ធផលបានពីការស្ទង់មតិអាជីវកម្មពិសេសនៅក្នុងខែមីនាដែលបានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ។ នៅក្នុងបទសម្ភាសន៍ ដែលធ្វើឡើងដោយការិយាល័យប្រចាំតំបន់ របស់ធនាគារកាណាដាជាមួយនឹងអ្នកគ្រប់គ្រង ជាន់ខ្ពស់នៃក្រុមហ៊ុនជាង១០០ ដែលត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីសមាសភាព នៃផលិតផលក្នុងស្រុកសរុបនៃវិស័យធុរកិច្ចរបស់ប្រទេសកាណាដា គឺក្រុមហ៊ុនចំនួន៧៧ ក្នុងចំណោមក្រុមហ៊ុន១៥២ រំពឹងថា ពួកគេនឹងរងផលប៉ះពាល់ដោយជម្លោះនេះ ។ ធនាគារកណ្តាលបានឲ្យដឹងថា ផលប៉ះពាល់ដែលគេរំពឹងទុកជាទូទៅបំផុត...
រុស្ស៊ី ៖ ដោយចាត់ទុកស្ថានភាពនេះថា មិនអាចទទួលយកបាន លោក Dmitry Rogozin ប្រធានទីភ្នាក់ងារ អវកាស Roscosmos របស់ប្រទេសនេះ បាននិយាយថា វានឹងលែងដំណើរការ ជាមួយដៃគូនានា រួមទាំង អង្គការ អវកាសណាសា “NASA” និងទីភ្នាក់ងារអវកាសអឺរ៉ុប នៅលើស្ថានីយគន្លងគោចរ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ...
គៀវ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Hanna Maliar បានឲ្យដឹងនៅលើ បណ្ដាញសង្គមហ្វេសប៊ុក ឲ្យដឹងថា អ៊ុយក្រែន បានគ្រប់គ្រងមកវិញនូវ “តំបន់គៀវ ទាំងមូលវិញហើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Maliar បានលើកឡើងថា ប្រទេសអ៊ុយក្រែន បានដណ្តើមយកមកវិញនូវតំបន់ “Irpin, Bucha,...
អ៊ុយក្រែន៖យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ទាហានអ៊ុយក្រែន បានពិពណ៌នាអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ទូរស័ព្ទចល័តនៅជួរមុខ ក្នុងជម្លោះជាមួយអ្នកបំបែកខ្លួនដែលគាំទ្រ ដោយប្រទេសរុស្ស៊ីក្នុងប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ។ នៅពេលអ្នកឮយន្តហោះគ្មានមនុស្សបើក អ្នកមានពេលប្រហែល ៥ វិនាទីដើម្បីចាកចេញពីទីតាំងរបស់អ្នក ហើយរ៉ុក្កែតនឹងហោះហើរក្នុងល្បឿនលឿនបំផុត។ ភ័ស្តុតាងថ្មីបង្ហាញថា បណ្តាញទូរស័ព្ទចល័តឥឡូវនេះកំពុងត្រូវបានបំពាក់ដោយអាវុធជាឧបករណ៍នៃសង្គ្រាមនៃជម្លោះបច្ចុប្បន្ន ខណៈភាគីនីមួយៗតាមដានទូរស័ព្ទរបស់ទាហាន។ វាក៏អាចទៅរួចថា ប្រព័ន្ធមួយចំនួនអាចកំណត់អត្តសញ្ញាណដោយផ្ទាល់នូវទីតាំងរបស់ទូរសព្ទ នៅពេលឧបករណ៍ក្លែងធ្វើភ្ជាប់ទៅពួកគេ ឧទាហរណ៍ដោយការចូលទៅកាន់ប្រព័ន្ធ GPS ខាងក្នុងរបស់ទូរសព្ទ។ វិធីសាស្រ្តណាក៏ដោយត្រូវបានប្រើប្រាស់ ហើយព័ត៌មានលម្អិតត្រូវបានការពារយ៉ាងដិតដល់នូវអាថ៌កំបាំងយោធា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានជំរុញសហគមន៍សកលលោក ឱ្យហាមឃាត់និមិត្តសញ្ញា ដែលប្រើដោយយោធារុស្ស៊ី ពីព្រោះតាមទស្សនៈ របស់ទីក្រុងគៀវ ដែលវាតំណាងឱ្យការវាយប្រហារយោធា ដែលកំពុងបន្តរបស់ទីក្រុងមូស្គូ មកលើប្រទេសនេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
អង់គ្លេស ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀង លោក Ed Sheeran និងនាង Camila Cabello ស្ថិតក្នុងចំណោមតារាចម្រៀង ដែលបានឡើងឆាក កាលពីថ្ងៃអង្គារនៅការប្រគុំតន្ត្រី តាមទូរទស្សន៍ក្នុងគោលបំណង រៃអង្គាសថវិកាសម្រាប់ការអំពាវនាវ មនុស្សធម៌អ៊ុយក្រែន...
គៀវ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងសម្លឹងមើល ពីការបំបែកអ៊ុយក្រែនជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង អញ្ចឹងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ កងពលតូច ឧត្តមសេនីយ៍ លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើរសុំទឹកប្រាក់ ចំនួន ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធរបស់ខ្លួន ២០២៣ ជាសំណើថវិកា ដែលមានគោលបំណងដោះស្រាយអ្វី ដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដែលកើតចេញពី ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន។ ការផ្តល់មូលនិធិនេះ នឹងពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងកម្លាំងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង)...
ក្រោយស្ថិតក្នុងសមរភូមិ ប្រយុទ្ធអស់ជាច្រើនថ្ងៃ ទាហានរុស្សីម្នាក់បានសុំចុះចាញ់ ដោយមើលឃើញថា មិនអាចច្បាំងឈ្នះទាហានអ៊ុយក្រែន។ ទាហានរុស្សី ឈ្មោះ Misha បានក្រាបនៅលើដី សុំចុះចាញ់ ដោយគេឃើញមានទាហានអ៊ុយក្រែន ភ្ជង់កាំភ្លើងទៅលើរូបគេផងដែរ។ ក្រោយសុំចុះចាញ់ ទាហានរូបនោះ បានទុករថក្រោះមួយគ្រឿងប្រភេទ T-72B3 ឱ្យទៅអ៊ុយក្រែនថែមទៀតផង។ ចំណែកខាងអ៊ុយក្រែន បានផ្តល់សញ្ជាតិដល់ទាហានរុស្សីខាងលើ និងប្រាក់ចំនួន ៧៥០០ផោន។ ពេលនេះទាហានវ័យក្មេង...