ព័ត៌មានអន្តរជាតិ

Updated៖ មនុស្សជាង៣០នាក់ស្លាប់ និង១០០នាក់រងរបួស ក្រោយពីគ្រាប់រ៉ុក្កែតផ្លោង ចំស្ថានីយរថភ្លើង នៅភាគខាង កើតអ៊ុយក្រែន

គៀវ៖ ទូរទស្ស៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែន បានឲ្យដឹងថា មនុស្សជាង៣០នាក់បានស្លាប់ និង១០០នាក់រងរបួស បន្ទាប់ពីគ្រាប់រ៉ុក្កែត បានវាយប្រហារស្ថានីយរថភ្លើងក្នុងទីក្រុង Kramatorsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។

មនុស្សរាប់ពាន់នាក់នៅស្ថានីយ៍នៅពេលនោះ ខណៈដែលពួកគេព្យាយាមរត់គេចពីការវាយប្រហាររបស់រុស្ស៊ី នេះបើយោងតាមអភិបាលតំបន់ Donetsk បានឲ្យដឹងដូច្នេះ ។

រុស្ស៊ីត្រូវបានគេជឿថា កំពុងបង្កើនការវាយលុករបស់ខ្លួននៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ខណៈដែលខ្លួនដកខ្លួនចេញពីភាគខាងជើង ។

គួរបញ្ជាក់ថា ទីក្រុងនៅ Donbas បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីរុស្សី ពេញមួយយប់ ដោយមានអ្នកស្រុកស្នាក់នៅក្នុងបន្ទប់ក្រោមដី ហើយស្ថានីយ៍ Severodonetsk រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ។

លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស កំពុងជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដើម្បីពិភាក្សា ហើយនឹងផ្តល់សន្និសីទសារព័ត៌មានរួមគ្នានៅពេលក្រោយ ។

ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានទៅទីក្រុងគៀវ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Zelensky ។

អ្នកស្រុកនៅ Yahidne ជិត Chernihiv បានប្រាប់ដល់ទូរទស្សន៍ BBC ថា ទាហានរុស្ស៊ី បានឃុំខ្លួនមនុស្ស១៣០នាក់នៅក្នុងបន្ទប់ក្រោមដីអស់រយៈពេល៤សប្តាហ៍ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top