កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Yeri សមាជិកក្រុម Red Velvet បានបង្ហាញការគាំទ្ររបស់នាងចំពោះអ៊ុយក្រែនតាមរយៈរឿងរ៉ាវ Instagram របស់នាងដោយការចែករម្លែករូបថតង្ហាញពី “No war please” ដែលសរសេរនៅលើកញ្ចក់កាមេរ៉ា។ រូបថតនេះគឺចេញពីការប្រកួតកីឡាវាយកូនបាល់នាពេលថ្មីៗនេះ នៅពេលកីឡាករវាយកូនបាល់ជនជាតិរុស្សី Andrey Rublev បានសរសេរថា “No War...
ប្រទេសអ៊ុយក្រែនបានប្រកាសផ្តល់និងលើកលែងទិដ្ឋាការ(Visa)ជាពិសេសជូនដល់ជនបរទេសទាំងឡាយណាដែលមានបំណងចង់ចូលទៅជួយប្រជាជនអ៊ុយក្រែន ប្រយុទ្ធតទល់ជាមួយនឹងការឈ្លានពានរបស់កងទ័ព ប្រទេសរុស្ស៊ីក្នុងសមរភូមិសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្ញាក់ងារសារព័ត៌មាន Business insider ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបញ្ជាក់យ៉ាងច្បាស់ៗ កាលពីថ្ងៃចន្ទកន្លងទៅ ថាខណ:អ៊ុយក្រែនត្រូវបានឈ្លានពានពីសំណាក់ រុស្សីថា “យើងនឹងលើកលែង ទិដ្ឋាការជាបណ្ដោះអាសន្ន ដល់អ្នកដែលស្ម័គ្រចិត្ត ឬចង់ចូលរួមជាមួយកងទ័ពអ៊ុយក្រែន”។ ប៉ុន្តែ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃអាទិត្យថា “រយៈពេល 24 ម៉ោងបន្ទាប់” នឹងក្លាយជា “រយៈពេលប្រកបដោយគ្រោះថ្នាក់” សម្រាប់អ៊ុយក្រែន ខណៈដែលជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ីនៅតែបន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនបានទទួលប្រាក់រាប់លានផោន សម្រាប់ការបរិច្ចាគរូបិយប័ណ្ណគ្រីបតូ ដោយអ្នកនាំពាក្យរដ្ឋាភិបាលប្រាប់គេហទំព័រស្គាយញ៉ូវថា មូលនិធិនឹងត្រូវបានប្រើដើម្បីបំផ្លាញទាហានរុស្ស៊ីឲ្យបានច្រើនតាមដែលអាចធ្វើទៅបានចំពោះប្រទេសលោក ដើម្បីការពារទឹកដី យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ អាសយដ្ឋានសម្រាប់កាបូប Bitcoin និង Ether ត្រូវបានចែករម្លែកនៅលើគណនី Twitter ផ្លូវការរបស់ប្រទេស ក៏ដូចជានៅលើប្រវត្តិរូបរបស់ឧបនាយករដ្ឋមន្ត្រី Mykhailo Fedorov ផងដែរ។ Vitalik Buterin ជាសហស្ថាបនិក Ethereum...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃអាទិត្យថា អឺរ៉ុប នឹងបិទដែនអាកាសរបស់ខ្លួន ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ជាការឆ្លើយតបទៅនឹង “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីដើមថ្ងៃព្រហស្បតិ៍កន្លងមក។ លោកស្រី Vonder Leyen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា “យើងកំពុងបិទដែនអាកាស សហភាពអឺរ៉ុប សម្រាប់ជនជាតិរុស្ស៊ី”...
បរទេស៖ ចំពេលមានវិបត្តិអ៊ុយក្រែន មានរបាយការណ៍ដែលបង្ហាញថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានបំផ្លាញ។ ទោះយ៉ាងណាមិនទាន់មានការបញ្ជាក់ អំពីបញ្ហានេះក៏ដោយ។ ត្រូវបានគេអះអាងថា ជាយន្តហោះដ៏ធំបំផុត របស់ពិភពលោក Antonov An-225 ត្រូវបានកត់ត្រាចុងក្រោយ នៅអាកាសយានដ្ឋាន Hostomel (GML) ។ នេះបើយោងតាមវែបសាយ MSN បានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០២២ថា យោធាអ៊ុយក្រែនបានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា ទាហានរុស្ស៊ី បានវាយប្រហារមកលើមូលដ្ឋានទ័ព ដែលមានទីតាំងនៅលើវិថីសំខាន់ មួយក្នុងរដ្ឋធានី គៀវ (Kyiv) របស់អ៊ុយក្រែន ប៉ុន្តែការវាយប្រហារនេះ ត្រូវបានវាយបកវិញផងដែរ ។ ដោយឡែក បើយោងតាមទីភ្នាក់ងារ Interfax...
បរទេស៖ ក្រសួងការពារជាតិ នៃកតោះតៃវ៉ាន់ បានធ្វើការរាយការណ៍ថា យន្តចម្បាំង៩គ្រឿងរបស់ចិន បានធ្វើការហោះហើរ ពីលើដែនអាកាសរបស់ខ្លួន ក្រោយរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ដែលរុស្ស៊ី បានបើកការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញ។ ក្រសួងបានបញ្ជាក់ទៀតថា នៅក្នុងបេសកកម្មហោះហើរនោះ មានរួមទាំងយន្តហោះចម្បាំងប្រភេទ J-16 ចំនួន៨គ្រឿង និងយន្តហោះឈ្លបយកការណ៍ប្រភេទ Y-8 ចំនួនមួយគ្រឿងផងដែរ។ ផែនការនៃការហោះហើរ ដោយយន្តហោះចម្បាំងក៏ត្រូវបានបង្ហាញ...
អ៊ុយក្រែន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹង ថា ការបដិសេធការចែកចាយ ជាក់ស្តែង នៃការវាយប្រហារ លើសេវាកម្មបានកើតឡើង នៅពេលគេហទំព័រ រដ្ឋអ៊ុយក្រែនជាច្រើន រួមទាំងទំព័រដើម របស់រដ្ឋាភិបាល និងក្រសួងការបរទេស ត្រូវបានគេរាយការណ៍ថា មិនអាចចូលដំណើរការបាន ។ បើយោងតាមរដ្ឋមន្ត្រី ក្រសួងផ្លាស់ប្តូរឌីជីថល របស់ប្រទេសនេះថា ធនាគារ...
ការប៉ះទង្គិត ដោយអាវុធ នៅអ៊ុយក្រែន បានកើតឡើងហើយ បន្ទាប់ពីលោកប្រធានាធិបតី Putin ទទួលស្គាល់សាធារណរដ្ឋ បំបែកខ្លួនចំនួនពីរគឺ Donetsk និង Luhansk ហើយបានបញ្ជូនទ័ព ទៅកាន់ទីនោះ ក្រោមហេតុផល ការពាររដ្ឋផ្ដាច់ខ្លួន និងប្រជាជន។ មានសំឡេងផ្ទុះលាន់ឮឡើង នៅទីក្រុងមួយចំនួន នៅក្នុងប្រទេសនេះ ក្នុងពេលជាមួយគ្នា អ៊ុយក្រែនបានកំហិតជើងហោះហើរ...