ព័ត៌មានអន្តរជាតិ
អ្នករកស៊ីផ្លូវភេទ រាប់ពាន់នាក់នៅទីក្រុងដេលី ទាមទារជំនួយពីរដ្ឋាភិបាលឥណ្ឌា ក្រោយដាក់ចេញបម្រាមគោចរ
បរទេស៖ អ្នករកស៊ីផ្លូវភេទជាង ៣ ០០០ នាក់នៅក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា ដែលរស់នៅក្នុងផ្ទះបន ៨០ របស់ទីក្រុង បានស្វែងរកជំនួយហិរញ្ញវត្ថុ សម្រាប់ស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ជាមូលដ្ឋាន ពីរដ្ឋាភិបាលទីក្រុង ដេលី។ តម្រូវការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី មានបំរាមគោចរនៅពេលយប់នៅក្នុងទីក្រុង និងមួយថ្ងៃ បន្ទាប់ពីការបិទចុងសប្តាហ៍ ត្រូវបានប្រកាសដើម្បីការពារ កុំអោយមេរោគកូវីដ១៩រាលដាល។ យោងតាមសារព័ត៌មាន Sputnik...