ព័ត៌មានអន្តរជាតិ

អ្នករកស៊ីផ្លូវភេទ រាប់ពាន់នាក់នៅទីក្រុងដេលី ទាមទារជំនួយពីរដ្ឋាភិបាលឥណ្ឌា ក្រោយដាក់ចេញបម្រាមគោចរ

បរទេស៖ អ្នករកស៊ីផ្លូវភេទជាង ៣ ០០០ នាក់នៅក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា ដែលរស់នៅក្នុងផ្ទះបន ៨០ របស់ទីក្រុង បានស្វែងរកជំនួយហិរញ្ញវត្ថុ សម្រាប់ស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ជាមូលដ្ឋាន ពីរដ្ឋាភិបាលទីក្រុង ដេលី។ តម្រូវការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី មានបំរាមគោចរនៅពេលយប់នៅក្នុងទីក្រុង និងមួយថ្ងៃ បន្ទាប់ពីការបិទចុងសប្តាហ៍ ត្រូវបានប្រកាសដើម្បីការពារ កុំអោយមេរោគកូវីដ១៩រាលដាល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លំនៅដ្ឋានរបស់ប្រជាជនទាំងនេះមានទីតាំងនៅ Shradha Nand Marg ទីក្រុងដេលីដែលត្រូវបានគេស្គាល់ថាជាផ្លូវ GB ។

អង្គការក្រៅរដ្ឋាភិបាលមួយ ដែលជាមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ ដើម្បីធ្វើការដើម្បីសុខមាលភាព របស់អ្នករកស៊ីផ្លូវភេទបានសរសេរ លិខិតទៅប្រធានរដ្ឋលោក Arvind Kejriwal អភិបាលរងខេត្តលោក Anil Baijal និងជាប្រធានអាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយដេលីដើម្បីបញ្ជាក់ពី ទុក្ខលំបាករបស់អ្នករកស៊ីផ្លូវភេទ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top