The Sun នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារ Diogo Dalot និងក្លឹបបិសាចក្រហម Man UTD កំពុងស្ថិតនៅ ក្នុងដំណើរ ការនៃការចរចាដើម្បី បន្តកុងត្រាថ្មីរយៈពេលវែងបន្ថែមទៀតរវាងគ្នា។ កីឡាករសញ្ជាតិប៉ទុយហ្គាល់វ័យទើបតែ២៣ ឆ្នាំរូបនេះ បានក្លាយទៅជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងសមត្ថភាពក្រុម ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Erik Ten Hag ទោះជាការចាប់ផ្តើមរដូវកាល ដំបូងហាក់ដូចជាមិនសូវជាបានលទ្ធផល...
The Goal នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកជនជាតិហូឡង់លោក Ten Hag បានធ្វើការលើកឡើង ចំពោះគំនិតដែលក្លឹប នឹងត្រូវធ្វើការផ្លាស់ចេញឬផ្ទេរចូល នាពេលខាងមុខហើយក្នុងនោះសូម្បីតែ Dalot ក៏នឹងត្រូវស្ថិតនៅក្នុងផែនការ របស់លោកផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករ Diogo Dalot គឺត្រូវបានគ្រូបង្វឹកថ្មីរូបនេះ បញ្ជាក់ច្បាស់ហើយថា នឹងមិនត្រូវអនុញ្ញាតិឲ្យចាកចេញឡើយ ហើយនឹងបន្តកសាងសមត្ថភាពនៅទីនេះ ក្នុងនាមជាកីឡាករដ៏សំខាន់របស់លោក...