កីឡា

Man UTD កំពុងបន្តពិភាក្សាកុងត្រាថ្មីឲ្យកីឡាករ Dalot

The Sun នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារ Diogo Dalot និងក្លឹបបិសាចក្រហម Man UTD កំពុងស្ថិតនៅ ក្នុងដំណើរ ការនៃការចរចាដើម្បី បន្តកុងត្រាថ្មីរយៈពេលវែងបន្ថែមទៀតរវាងគ្នា។

កីឡាករសញ្ជាតិប៉ទុយហ្គាល់វ័យទើបតែ២៣ ឆ្នាំរូបនេះ បានក្លាយទៅជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងសមត្ថភាពក្រុម ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Erik Ten Hag ទោះជាការចាប់ផ្តើមរដូវកាល ដំបូងហាក់ដូចជាមិនសូវជាបានលទ្ធផល ល្អប្រសើរក្តីប៉ុន្តែបច្ចុប្បន្នកំពុងមានទំរង់លេងខ្លាំងនិងកំពុងឈរនៅលេខរៀងទី៣ក្នុងកំពូលតារាងទៀតផង។

គួរឲ្យដឹងដែរថាកីឡាកររូបនេះបានបង្ហាញខ្លួនឲ្យគ្រប់ការប្រកួតទាំងអស់របស់ក្រុមចំនួន២៣ដងនៅរដូវកាលនេះហើយជឿជាក់ថាក៏នឹងនៅតែមានឈ្មោះជាកីឡាករដ៏សំខាន់របស់លោក Ten Hag នៅរដូវកាលក្រោយដដែលនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top