ព័ត៌មានអន្តរជាតិ
អ្នកចិញ្ចឹមហ៊ែមស្ទឺ (Hamster) ប្រយ័ត្នផង! នៅហុងកុង សត្វនេះត្រូវបានរកឃើញថា អាចចម្លងកូវីដ១៩
ប៉ូលិសហុងកុងបានរឹបអូស សត្វកណ្តុរចិញ្ចឹមហ៊ែមស្ទឺ (Hamster) ពីប្រជាជនយកទៅសម្លាប់ ឬព្រលែងចោល ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។ គិតមកទល់ពេលនេះ កណ្តុរហ៊ែមស្ទឺប្រមាណ ២ពាន់ក្បាលត្រូវបានសម្លាប់ ដោយប្រមូលមកពីហាងលក់ សត្វចិញ្ចឹមក្រោយការតាមដានការផ្ទុះកូវីដ១៩ មួយបានរកឃើញថាកម្មករម្នាក់ធ្វើការនៅហាងលក់ សត្វចិញ្ចឹមមួយបានឆ្លងកូវីដ។ ការធ្វើតេស្តិ៍ក្រោយមកបានរកឃើញថា សត្វកណ្តុរចិញ្ចឹម ១១ក្បាលឆ្លងកូវីដ១៩។ ក្នុងករណីប្រជាពលរដ្ឋហុងកុងមិនសហការ និងរឹងទទឹងពួកគេនឹង ប្រឈមមុខចំពោះផ្លូវច្បាប់។ ក្រៅពីហ៊ែមស្ទឺ អាជ្ញាធរក៏បានធ្វើតេស្តិ៍លើសត្វទន្សាយ និងកណ្តុរ...