តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។ គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់...
តូក្យូ ៖ ក្រុមហ៊ុន Honda Motor Corp បាននិយាយថា ប្រាក់ចំណេញក្នុងត្រីមាសទី២ សារពើពន្ធរបស់ខ្លួន បានកើនឡើងជិត ១៤ភាគរយ ដោយសារតែប្រាក់យ៉េន ដែលខ្សោយបានជំរុញប្រាក់ ចំណូលនៅក្រៅប្រទេស របស់ខ្លួន និងតម្រូវការខ្លាំង បានបង្កើនការលក់យានយន្ត និងម៉ូតូរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន...
តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Honda Motor Co នឹងដាក់បង្ហាញម៉ូដែលថ្មី នៃយន្តហោះអាជីវកម្មខ្នាតតូច ដ៏ពេញនិយមរបស់ខ្លួន HondaJet Elite II ដែលមានរយៈចម្ងាយ ហោះហើរ វែងជាង និងប្រព័ន្ធចុះចត ដោយស្វ័យប្រវត្តិ ។ នេះបើយោងតាមអង្គភាព...
តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីមួយ ដែលនាំយកឈ្មោះធំៗ២ ក្នុងអាជីវកម្មជប៉ុន គឺក្រុមហ៊ុន Honda និងក្រុមហ៊ុន Sony បានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ។ នាយកប្រតិបត្តិ Yasuhide Mizuno បានប្រាប់អ្នកសារព័ត៌មានថា រថយន្តអគ្គិសនីពីក្រុមហ៊ុន Sony Honda...
លោក Keisuke Honda បានផ្ដាំផ្ញើទៅកីឡាករ U23 កម្ពុជាទាំងអស់ កុំភ្លេចឱ្យសោះការលេងចាញ់ថៃ ៥-០ នៅស៊ីហ្គេម ដោយត្រូវយកការឈឺចាប់នេះមកហ្វឹកហាត់ពង្រឹងសមត្ថភាពទ្វេដងឡើងវិញ។ កម្ពុជា បានបញ្ចប់ភារកិច្ចនៅស៊ីហ្គេមក្នុងប្រទេសវៀតណាមហើយ ដោយធ្លាក់ត្រឹមវគ្គចែកពូល ប៉ុន្តែក៏ទទួលបានបទពិសោធច្រើន ដែរពីការប្រកួតជាមួយក្រុមខ្លាំងៗទាំងនោះ។ ដូចដែលគ្រូបង្វឹកក្រុម U23 កម្ពុជា បានបញ្ជាក់មុនការប្រកួតហើយកម្ពុជា មិនដាក់ដាក់គោលដៅយកមេដាយ អ្វីទេសម្រាប់ព្រឹត្តិការណ៍នេះ ដោយពួកគេចង់បានត្រឹមបទពិសោធ...
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្ដាញ Twitter ថា ក្រុមកម្ពុជាក្នុងរយៈ១០ឆ្នាំទៀតនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ «ក្នុងការប្រកួតស៊ីហ្គេមឈ្នះ១ស្មើ១ចាញ់២ ប៉ុន្តែកម្ពុជាយើងរីកចម្រើនបន្តិចម្ដងៗ។ ខ្ញុំគិតថាកីឡាករកម្ពុជាយើងនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ក្នុងរយៈពេល១០ឆ្នាំទៀត។ ការប្រកួតប្រជែងវាមិនមែនជារឿងងាយស្រួលទេ ព្រោះយើងទើបតែកែប្រែទម្រង់លេងឲ្យជាល្អបានបន្តិចម្ដងៗ»។ រំលឹកថា កុងត្រារបស់លោក Honda ក្នុងនាមជាអ្នកចាត់ការក្រុមកម្ពុជា នឹងផុតនៅពេលបញ្ចប់ស៊ីហ្គេម២០២៣៕
DETROIT៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន General Motors និងក្រុមហ៊ុន Honda គ្រោងនឹងសហការគ្នាបង្កើតរថយន្តអគ្គិសនី មានតម្លៃ សមរម្យដោយនឹងប្រើប្រាស់បច្ចេកវិទ្យាថ្ម Ultium ជំនាន់ក្រោយរបស់ពួកគេទំាង២។ រថយន្តដែលនឹងរួមបញ្ចូលទាំងប្រភេទ Crossover តូចត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមលក់នៅអាមេរិកខាងជើងនាឆ្នាំ ២0២៧។ លោក Doug Parks អនុប្រធានប្រតិបត្តិ...
ក្រុមហ៊ុន Honda បានបញ្ចេញគំរូរថយន្តថ្មីរបស់ខ្លួន ពីរម៉ូដែល មួយជាប្រភេទអគ្គិសនី និងមួយទៀតជាប្រភេទ Hybrid។ រថយន្តអគ្គិសនីថ្មីនោះ គឺជាម៉ូដែល e:Ny1 ដែលនឹងវាយលុកទីផ្សារ នៅក្នុងឆ្នាំ២០២៣។ Honda បញ្ជាក់ថា វាមានការឌីហ្សាញបែប Unique លើការឌីហ្សាញ គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យា ហើយនឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារ ដែលកំពុងស្វែងរកការប្រើប្រាស់ រថយន្តអគ្គិសនីជាលើកដំបូង។...
Honda បានចុះ MoU ជាមួយ Sony ដើម្បីបង្កើតក្រុមហ៊ុនថ្មីរួមគ្នាមួយ នៅឆ្នាំ២០២២នេះ ក្នុងការស្រាវជ្រាវអភិវឌ្ឍ ផលិត និងលក់រថយន្តអគ្គិសនី។ រថយន្តអគ្គិសនីដំបូង ត្រូវបានរំពឹងថា នឹងបញ្ចេញលក់នៅលើទីផ្សារត្រឹមឆ្នាំ២០២៥។ សម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំងពីរ គឺនឹងប្រើប្រាស់សមត្ថភាព ផលិតរថយន្តរបស់ Honda ដូចជាការផលិតតួខ្លួន ការឌីហ្សាញ និងការអភិវឌ្ឍគំរូផលិតកម្ម។ ចំណែក Sony...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្លួននឹងផ្អាកប្រតិបត្តិការនៅ រោងចក្ររបស់ខ្លួនក្នុងទីក្រុង St Petersburg ចាប់ពីថ្ងៃសុក្រ ដោយសារតែការរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងលើផល ប៉ះពាល់នៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី សម្រាប់ការលុកលុយរបស់អ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Honda Motor...