បច្ចេកវិទ្យា
Samsung ត្រឡប់មកកាន់តំណែង កំពូលទីផ្សារស្មាតហ្វូនវិញហើយ
សេនហ្វ្រេនស៊ីស្កូ៖សាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Samsung ទទួលបានតំណែងរបស់ខ្លួនវិញក្នុងនាមជាអ្នកលក់ស្មាតហ្វូនកំពូល ដោយដណ្តើមបានការនាំមុខពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ខណៈគូប្រជែងរបស់ចិនបិទគម្លាតនៅលើទីផ្សារទាំង២។ នេះបើតាម IDC បាននិយាយដោយដកស្រង់ទិន្នន័យបឋមរបស់ខ្លួនបានឲ្យដឹងថា ក្រុមហ៊ុន Samsung មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានវ៉ាដាច់ក្រុមហ៊ុន Apple ខណៈការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានកើនឡើងជិត ៨ ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះរហូតដល់ ២៨៩.៤ លានគ្រឿង ។...