សិល្បៈ និង កម្សាន្ត
រឿងរ៉ាវតារា K-Pop ម្នាក់ធ្លាប់ល្បីលំដាប់ IU ត្រូវបាត់ខ្លួនរាប់ឆ្នាំ ចុងក្រោយសំងំតាំងសីលធ្វើដូនជី
កាលពីទសវត្សឆ្នាំ ១៩៨០ វិស័យសិល្បៈកូរ៉េមានភាពរីករាយមិនអន់នោះទេ ដ្បិតការផ្សព្វផ្សាយមិនទូលំទូលាយដូចបច្ចុប្បន្ន ប៉ុន្តែតារារូបណាដែលមានសមត្ថភាពពិត ច្បាស់ណាស់ប្រាកដជាទទួលបានជោគជ័យទៅតាមនោះដែរ។ រម្លឹកដល់វិស័យសិល្បៈឆ្នាំគ្រានោះ តារាស្រីម្នាក់ដែលមានឈ្មោះថា Lee Kyung Mi ត្រូវបានប្រជាជនកូរ៉េស្គាល់ច្បាស់ និងស្ញប់ស្ញែងនឹងភាពល្បីល្បាញដូច IU បច្ចុប្បន្នដែរ រហូតគេឲ្យរហស្សនាមថា “IU ទសវត្សឆ្នាំ ១៩៨០”។ ក្រៅពីជាតារាចម្រៀង តារាស្រីរូបនេះក៏មានទេពកោសល្យផ្នែកតែងនិពន្ធបទចម្រៀងយ៉ាងប៉ិនប្រសប់ដែរ។ ជាក់ស្ដែង ប្រឡូកអាជីពសិល្បៈដំបូង Lee Kyung...