ការប្រកួតក្នុងលីគអង់គ្លេសសប្តាហ៍ទី២៣យប់មិញនេះ ក្លឹបបិសាចក្រហម Man UTD ពិតជាធ្វើបានល្អខ្លាំងណាស់ក្នុងនាមជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមញញួរធំ West Hamដោយអាចយកបាន៣ពិន្ទុងាយៗ។ ម្ចាស់ផ្ទះលត់ក្រុមភ្ញៀវក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ដោយមិនតដៃរួចឡើយក្នុងនោះគ្រាប់បាល់ដំបូងកើតឡើងតាំងតែពីនាទីទី២៣ដោយកីឡាករ Hojlund និង២គ្រាប់ទៀតដោយកីឡាករ Garnacho ២គ្រាប់ម្នាក់ឯងនាទីទី៤៩និង៨៤។ ៣ពិន្ទុយប់មិញនេះធ្វើឲ្យ Man UTD អាចឡើងទៅលេខរៀងទី៦បណ្តោះអាសន្នមាន៣៨ពិន្ទុខណៈដែល West Ham កំពុងតាមពីក្រោយមានត្រឹមតែ៣៦ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី
ការប្រកួតក្នុងលីគកំពូលយប់មិញរវាងក្រុមម្ចាស់ផ្ទះ Wolves និងក្រុមភ្ញៀវ Man UTD បានបញ្ចប់ទៅទាំងលទ្ធផលប្រផិតប្រផោយគ្រាប់បាល់៤ទល់នឹង៣។ ម្ចាស់ផ្ទះបាត់បង់ឳកាសយក៣ពិន្ទុទោះបានគ្រប់គ្រងបាល់ដល់ទៅ៥៣ភាគរយក្តីដោយអាចស៊ុតបញ្ចូលទីបានត្រឹមតែ៣គ្រាប់ក្នុងការព្យាយាមស៊ុតចំគោលដៅ៧ដងខណៈដែលក្រុមភ្ញៀវស៊ុតបាន៨ដងចំគោលដៅនិងរកគ្រាប់បាល់បាន៤គ្រាប់។ កីឡាករ Mainoo គឺជាអ្នករកគ្រាប់បាល់នៅចុងម៉ោងនាទីទី៩០បូក៧ជួយឲ្យ Man UTD យកបានពិន្ទុក្រៅពីនោះគ្រាប់បាល់ផ្សេងទៀតរកបានដោយ Rashford នៅនាទីទី៥ Hojlund នៅនាទីទី២២និង McTominay នៅនាទីទី៧៥។ ៣ពិន្ទុសប្តាហ៍នេះធ្វើឲ្យ Man UTD...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបលីគកំពូលអារ៉ាប់ Al Nassr ដែលបច្ចុប្បន្នកំពុងមានវត្តមានរបស់កីឡាករ CR7 នោះកំពុងព្យាយាមទាក់ទាញកីឡាករ២នាក់របស់ក្លឹបបិសាចក្រហម Man UTD។ កីឡាករ Casemiro និងកីឡាករ Aaron Bissaka បានកា្លយទៅជាគោលដៅថ្មីរបស់ក្លឹប Al Nassr ហើយជឿជាក់ថាក្លឹបអារ៉ាប់នេះនឹងអាចផ្តល់កុងត្រាក្នុងតម្លៃខ្លួនប្រចាំសប្តាហ៍យ៉ាងច្រើនមួយជូនពួកគេ។ ប្រភពដដែលជឿជាក់ថាកីឡាករខ្សែបម្រើប្រេស៊ីល Casemiro នឹងអាចរកចំណូលបានទៅដល់៣៧៥០០០ផោនក្នុងមួយសប្តាហ៍ហើយកីឡាករ...
យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាកីឡាករខ្សែប្រយុទ្ធ Anthony Martial កំពុងត្រូវបានដាក់ឲ្យនៅដាច់ឆ្ងាយពីការហ្វឹកហាត់របស់ក្រុមទៀតហើយដូចទៅនឹងស្ថានភាពរបស់កីឡាករ Jadon Sancho ពីមុននេះដែរដែលបច្ចុប្បន្នគាត់បានផ្ទេរទៅ Dortmund វិញបាត់ទៅហើយ។ កីឡាករ Martial បានអវត្តមានពីក្រុមតាំងតែពីពាក់កណ្តាលខែធ្នូដោយសារមូលហេតុថាគាត់មានជំងឺមួយប៉ុន្តែមិនបានបញ្ជាក់លំអិតទេខណៈដែលគ្រូបង្វឹកលោក Erik ten Hag បាននិយាយថាកីឡាករមិនទាន់មានកម្លាំងពេញលេញក្នុងការវិលត្រឡប់នៅឡើយ។ ក្រៅពីនោះគេសង្កេតឃើញកីឡាករ Martinez, Casemiro...
The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបបិសាចក្រហម Man UTD ដែលកំពុងមានទំរង់លេងធ្លាក់ខ្លាំង នោះបានបង្ហើប នូវផែនការដ៏ធំមួយ ក្នុងការនាំយកកីឡាករ ឆ្នើមប្រេស៊ីលម្នាក់មករួមក្លឹប ។ ទោះបីជាមិនទាន់ការ ប្រកាសជាផ្លូវការ ពីក្លឹបយ៉ាងណាក្តីប៉ុន្តែប្រភពដដែល បានអះអាងថាក្លឹបអង់គ្លេសនេះបានត្រៀម កញ្ចប់លុយប្រមាណ ទៅដល់១៣០ លានផោន ដើម្បីសុំសាកចរចា ជាមួយនឹងក្លឹប...
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹបលោកគិតគូរនាំចូលកីឡាករក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅរដូវកាលទិញដូរកីឡាករខែមករានេះ។ លោក Ten Hag បាននិយាយថា៖” យើងគិតគូរគ្រប់រឿងទាំងអស់ ឲ្យតែរឿងហ្នឹងផ្ដល់ប្រយោជន៍ដល់កីឡាករ និងក្រុមយើងទាំងមូល “។ លោកបន្តថា៖” យើងចាំមើលៗថា រដូវកាលទិញដូរកីឡាករខែមករានេះ នឹងទៅជាយ៉ាងណា យើងអាចធ្វើអីបានខ្លះ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងរៀបចំផែនការ ក្នុងការចរចានាំយកីឡាករ ខ្សែប្រយុទ្ធស្លាបឆ្នើម Michael Olise ពីក្លកឹប Crystal Palace ។ ក្នុងផែនការនេះគេជឿជាក់ថាក្លឹប Man UTD ទំនងជានឹងប្រើប្រាស់ កីឡាករខ្សែការពារស្លាប WWan...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បន្ទាប់ពីបានសម្រេចចិត្ត បន្តកុងត្រាថ្មី ជូនកីឡាករ Vicotr Lindelof ហើយនោះពេលនេះ ក៏បានសម្រេចចិត្តផ្តល់កុងត្រាថ្មី ដល់កីឡាករ Aaron Wan Bissakaផងដែរ ។ កីឡាករខ្សែការពារ អង់គ្លេសរូបនេះ នឹងអាចទទួលបានកុងត្រាថ្មី...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នៅតែបន្តធ្វើការពិភាក្សាទៅលើអនាគតរបស់កីឡាករខ្សែប្រយុទ្ធរឿងអាស្រូវ Mason Greenwood នៅឡើយប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយចំពោះរូបគាត់ឡើយ។ កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានក្លឹបអនុញ្ញាតិឲ្យទៅលេងនៅអេស្បាញជាមួយនឹងក្លឹប Getafe ក្នុងនាមជាកីឡាករខ្ចីជើងនៅឡើយនិងបន្តរហូតដល់ចាប់រដូវក្តៅខណៈដែលក្លឹបនេះកំពុងព្យាយាមបន្ថែមកុងត្រាខ្ចីជើង៦ខែទៀតសម្រាប់ Greenwood។ ការបង្ហាញខ្លួនឡើងវិញបន្ទាប់ពីបានជួបបញ្ហារឿងអាស្រូវផ្លូវភេទឈានទៅដល់ការចាប់ខ្លួននិងជាប់គុកផងនោះកីឡាករអង់គ្លេសរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អហើយបានជាទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើននៅអឺរ៉ុបទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ ប៉ទុយហ្គាល់ Bruno Fernandes បានបង្ហាញនូវបំណងចង់ ឲ្យកីឡាករមិត្តរួមក្រុមជម្រើសជាតិ ម្នាក់មកចូលរួមក្លឹប បិសាចក្រហម Man UTD ជាមួយគ្នា។ កីឡាករប្រធានក្រុមរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ឲ្យកីឡាករ Joao Neves ដែលកំពុងលេងជាមួួនឹងក្លឹប Benfica...