Neymar ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain បានប្រកាសលើបណ្ដាញសង្គមរបស់គេថា គេទទួលបានវ៉ាក់សាំង ការពារកូវីដដូសដំបូងហើយ។ កីឡាករសញ្ជាតិប្រេស៊ីលបានបង្ហោះវីដេអូលើបណ្ដាញសង្គម Instagram កាលពីម្សិលមិលប្រាប់ទៅអ្នកតាមដានរបស់គេទាំង១៥១លាន អំពីការទទួលបានវ៉ាក់សាំងរបស់ខ្លួន។ Neymar បានបង្ហាញភាពរីករាយ បន្ទាប់ពីទទួលបានវ៉ាក់សាំង មុនពេលជូនពរពិភពលោកឲ្យត្រឡប់វិលរកភាពដើមឆាប់ៗ។ កីឡាករវ័យ២៩ឆ្នាំដែលធ្លាប់តេស្ដវិជ្ជមានជំងឺកូវីដ-១៩កាលពីខែកញ្ញាឆ្នាំមុនបានសរសេរភ្ជាប់ជាមួយវីដេអូរបស់ខ្លួនថា៖ “ក្រោយរងចាំអស់ជាយូរ ឥលូវដល់វេនរបស់ខ្ញុំហើយ”។ ខ្ញុំសង្ឃឹមថា គ្រប់យ៉ាងត្រឡប់រកភាពធម្មតាឆាប់ៗ ហើយមិនមែនតែប្រទេសប្រេស៊ីលរបស់ខ្ញុំទេ ប៉ុន្តែគឺជុំវិញពិភពលោកគួរតែទទួលបានវ៉ាក់សាំង”៕...
ខ្សែប្រយុទ្ធ Neymar របស់ក្រុម PSG បានអះអាងថា រូបគេចង់លេងជាមួយកីឡាករ Cristiano Ronaldo ហើយបើអាចបាន នៅរដូវកាលក្រោយកាន់តែល្អ។ កីឡាករប្រេស៊ីល ទើបតែបន្ដកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៥ឯណោះ ក្រោយពីរូបគេបានអះអាងថាសប្បាយចិត្តនៅទឹកដីបារាំង។ ក្រោយពីបន្ដកុងត្រាថ្មីនោះហើយ ស្រាប់តែពេលនេះអតីតកីឡាករ Barcelona បានអះអាងថារូបគេចង់មានឱកាសលេងជាមួយ Ronaldo ទៀតនៅរដូវកាលក្រោយ។ ការនិយាយបែបនេះកើតឡើង ក្រោយពីអតីតកីឡាករ...
ទីបំផុតកីឡាករ ប្រេស៊ីល Neymar បានបញ្ជាក់ច្បាស់ហើយថា គាត់នឹងមិនចាកចេញ ទៅទីណានោះទេ ទោះបីជាមានព័ត៌មាន នៃការត្រឡប់ទៅក្លឹបចាស់ Barcelona វិញក្តី ដោយគាត់បានយល់ព្រម ក្នុងការបន្តកុងត្រាថ្មី រយៈពេលវែងជាមួយនឹង PSG។ កាសែត L’Equipe បានរាយការណ៍ និងអះអាងថា Neymar បានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹង...
ក្រុម PSG បានទម្លាក់ក្រុម Bayern Munich ពីក្របខណ្ឌ UEFA Champions League ហើយ បើទោះជាចាញ់ ០-១ នៅជើងទី២ក៏ដោយ ព្រោះជើងទី១ ពួកគេឈ្នះក្នុងលទ្ធផល ២-៣។ សម្រាប់ការប្រកួតនៅយប់មិញនេះដែរ បើទោះជានៅក្នុងដីរបស់ក្រុម PSG មែន ប៉ុន្តែក្រុម Bayern...
ក្រុម FC Barcelona នឹងត្រូវទៅសួរសុខទុក្ខក្រុម PSG ដល់ទឹកដីបារាំង សម្រាប់ការប្រកួត ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២នៅយប់នេះ។ សម្រាប់ការប្រកួតនេះដែរ ខ្សែប្រយុទ្ធ Neymar នឹងមិនអាចចូលលេងជួយក្រុម PSG បានទេ ដោយសារតែរបួសរបស់គេមិនទាន់ ជាសះស្បើយពេញលេញ ។...