The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Christopher Nkunku គឺបានទទួលរងរបួសធ្ងន់ធ្ងរ ដែលនឹងត្រូវចាំបាច់ឲ្យគាត់ខកខាន ការប្រកួតបើករដូវកាលជាច្រើនប្រកួត។ កីឡាករបារាំងរូបនេះបានបង្ខំចិត្តប្តូរចេញ ពីការប្រកួតមិត្តភាពចុងក្រោយប៉ះនឹងក្រុម Dortmund ក្រោយបានបង្ហាញខ្លួនបានត្រឹមតែ២០នាទីដោយសារប្រជែងយកបាល់ពីកីឡាករ Mat Hummels។ ប្រភពដដែលជឿជាក់ថា កីឡាករដែល Chelsea ទើបទិញបានពី RB...
ជាផ្លូវការហើយដែលកីឡាករ Christopher Nkunku នឹងត្រូវអវត្តមានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកទាំងស្រុងតែម្តងក្រោយទទួលរងរបួសនៅក្នុងការហ្វឹកហាត់ ជាមួយនឹងក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃម្សិលមិញនេះ។ របួសជើងក្នុងពេលដែលព្យាយាមប្រជែង យកបាល់ជាមួយនឹងកីឡាករ Camavinga បានធ្វើឲ្យ Nkunku ត្រូវដើរចេញពីទីលានទាំងឈឺចាប់ហើយក្រោយមក ត្រូវបានក្រុមគ្រូពេទ្យធ្វើការពិនិត្យនិងបានរាយការណ៍ជូនក្រុមជម្រើសជាតិថាកីឡាករ នឹងមិនអាចចូលរួមប្រកួតជួយជម្រើសជាតិឡើយក្នុងព្រឹត្តិការណ៍នេះ។ សេចក្តីថ្លែងការណ៍របស់ក្រុមបារាំងបានសរសេរថា៖ របួសនៅកន្លែងហ្វឹកហាត់បានធ្វើឲ្យ Nkunku មិនអាចចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ឡើយ។ក្រុមទាំង មូលសូមចូលរួមសោកស្តាយ យ៉ាងខ្លាំងជាមួយនឹងកីឡាករហើយសង្ឃឹមថាគាត់នឹងអាច ជាសះស្បើយវិញបានឆាប់រហ័សបំផុត៕...